ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

មនុស្សលោក កឹម សុខា ហៅ សម រង្ស៉ី ជាមនុស្សទុច្ចរិត និងជាឃាតកឈាមត្រជាក់

មនុស្សលោក កឹម សុខា ហៅ សម រង្ស៉ី ជាមនុស្សទុច្ចរិត និងជាឃាតកឈាមត្រជាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សង្គ្រាមសម្តី និងជម្លោះរវាងក្រុមលោក កឹម សុខា និងក្រុមទណ្ឌិត សម រង្ស៉ី បន្តផ្ទុះដូចបាយពុះ បន្ទាប់ពីលោក កឹម សុខា ប្រកាសលែងពាក់ព័ន្ធជាមួយទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ។ ដោយឡែកទណ្ឌិត សម រង្ស៉ី និងបក្ខពួករបស់ខ្លួន នៅតែបន្តចង់កេងចំណេញពីសម្ព័ន្ធភាពដែលគ្មានរូបរាងមួយនេះ។

លោក ហ៊ុន កុសល មនុស្សគាំទ្រ និងការពារលោក កឹម សុខា ដ៏ផ្តាច់ផ្តិលមួយរូបនោះ តាមរយៈទំព័រ Facebook របស់ខ្លួននៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញមកប្រតិកម្មខ្លាំងៗជាមួយទណ្ឌិត សម រង្ស៉ី ក្រោយពេលទណ្ឌិត សម រង្ស៉ី ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុប្រតិក្រិយាអាស៊ីសេរី ដោយនៅតែព្យាយាមចងភ្ជាប់លោក កឹម សុខា ទៅនឹងចំណងរបស់ខ្លួន។

ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ក្នុងបទសម្ភាសន៍ជាមួយវិទ្យុប្រតិក្រិយាខាងលើនេះ លោក ហ៊ុន កុសល បានគូសបញ្ជាក់ថា មនុស្សសុចរិតដែលតាមដាននយោបាយខ្មែរ សុទ្ធតែដឹងច្បាស់ថា លោក សម រង្សី បានដើរចេញពីទិសដៅរួម នៃសម្ព័នភាពជាមួយ កឹម សុខា ទៅបង្កើតចលនា និងយន្តការផ្សេងក្រៅពីស្មារតីដើម នៃការរួបរួមជាច្រើនលើកច្រើនសាររួចទៅហើយ។ ប៉ុន្តែ សម រង្សី នៅតែធ្វើនយោបាយទុច្ចរិត ឥតអៀនខ្មាសចង់ទម្លាក់កំហុសនៃការបែកបាក់ទៅលើលោក កឹម សុខា និងចង់ប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់លោក កឹម សុខាផង ព្រោះដឹងថា ខ្លួនបានចេញដំណើរខុសទិសដៅ អស់តម្លៃទៅហើយ ជាពិសេសលើឆាកអន្តរជាតិ ដូច្នេះមានតែងាកមកភូតកុហកប្រជាពលរដ្ឋខ្មែរខ្លះ តាមរយៈវិទ្យុអាសុីសេរី និងបណ្ឌិតនិយមលេងត្រីក្រឹម សេង សារី ជួយបំពងឱ្យសម្រាប់ជីវិតនយោបាយចុងក្រោយរបស់គាត់។

ក្នុងសំណេរប្រតិកម្ម និងវាយបកទៅទណ្ឌិត សម រង្ស៉ី នេះ លោក ហ៊ុន កុសល បានលើកបង្ហាញនូវសកម្មភាព និងយុទ្ធសាស្ត្រទុច្ចរិតមួយចំនួនរបស់ទណ្ឌិត សម រង្ស៉ី ដែលបានធ្វើកន្លងមក ដោយចាត់ទុកជាការលួចវាយប្រហារយ៉ាងធ្ងន់ធ្ងរលើលោក កឹម សុខា។ ចំណុចទុច្ចរិតរបស់ទណ្ឌិត សម រង្ស៉ី ដែលលោក ហ៊ុន កុសល បានលើកឡើងនោះមានដូចជា៖

១៖ ទណ្ឌិត សម រង្ស៉ី និយាយនៅក្នុងបទសម្ភាសន៍តាមរយៈវិទ្យុអាស៊ីសេរីកាលពីដើមឆ្នាំ២០១៩ ថា «កឹម សុខា ជាប់គុកឥតប្រយោជន៍»។ លោក ហ៊ុ ន កុសល ចាត់ទុកសំដីបែបនេះ គឺជាការជាន់ឈ្លី និងមើលងាយយ៉ាងធ្ងន់ធ្ងរទៅលើលោក កឹម សុខា។

២៖ ទណ្ឌិត សម រង្ស៉ី រៀបចំផែនការបង្កើតរដ្ឋាភិបាលនិរទេសទាញក្រុមខ្លួនឱ្យងាយស្រួលមានអង្គហេតុគ្រប់គ្រាន់ដល់រដ្ឋាភិបាលចោទប្រកាន់ទៅលើគាត់ និងក្រុមគាត់ជាពួកឧទ្ទាម ដែលជាយុទ្ធសាស្ត្រទាញភ្ជាប់គណបក្សសង្រ្គោះជាតិ ឬលោក កឹម សុខា ទៅនឹងទង្វើខុសច្បាប់របស់ខ្លួន។

៣៖ ទណ្ឌិត សម រង្ស៉ី បានរុញឱ្យដំណើរការគណបក្សភ្លើងទៀនរស់ឡើងវិញ ក្បត់ប្រជាពលរដ្ឋ, ក្បត់គណបក្សសង្គ្រោះជាតិ, ក្បត់លោក កឹម សុខា ដែលបានចាប់ដៃគ្នាបង្កើតគណបក្សសង្គ្រោះជាតិ។

តាមរយៈហេតុផលដែលបានលើកឡើងខាងលើនេះ លោក ហ៊ុន កុសល បានលើកឡើងថា តាមពិតលោក សម រង្ស៉ី ជាមនុស្សទុច្ចរិតបំផុតធ្វើមកលើដៃគូនយោបាយរបស់ខ្លួន ព្រោះតែចង់ក្តោបក្តាប់អំណាចនយោបាយក្នុងបក្សប្រឆាំង។

តាមរយៈសកម្មភាពនេះ លោក ហ៊ុន កុសល ក៏បានរលឹកដល់សម្តីរបស់លោក អ៊ា គឹមស្រ៊េង នៅអូស្រ្តាលី ដែលបានហៅ ទណ្ឌិត សម រង្ស៉ី ថាជា «ជាឃាតកឈាមត្រជាក់» ដោយក្បត់សម្ព័ន្ធមិត្តរួចហើយ ថែមទាំងព្រួសពិសដាក់ដៃគូនយោបាយខ្លួនថែមទៀត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.