ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អបអរសាទរ.ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម រូបសំណាកគោបូរៈទី៥ប្រាសាទព្រះវិហារ

អបអរសាទរ.ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម រូបសំណាកគោបូរៈទី៥ប្រាសាទព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អបអរសាទរ.ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម រូបសំណាកគោបូរៈទី៥ប្រាសាទព្រះវិហារ
MC.ខេត្តព្រះវិហារ.ថ្ងៃច័ន្ទ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ2021 ស្ថិតនៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ រង្វង់មូលស្រអែម ដែលមានរូបសំណាកគោបូរៈទី៥ ប្រាសាទព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមជាកិត្តិយសផងដែរពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត មណ្ឌលព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនោះ។
ក្រោយពេលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គមពេញលេញ ព្រមទាំងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរឡើងជាលំដាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្ដែង ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារពិសេសឯកឧត្តមថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការសហការនិងអនុវត្តន៍យ៉ាងសស្រាក់សស្រាំ ដោយមានការចូលរួមសហការពីមន្ត្រីជំនាញ ទាំងកម្លាំងកាយ ចិត្ត បញ្ញា និងធនធានហិរញ្ញវត្ថុ ប្រកបដោយស្មារតីភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងបាននូវវប្បធម៌ចែករំលែក រហូតសម្រេចបាននូវសមិទ្ធផលថ្មីយ៉ាងត្រចះត្រចង់នោះ គឺ រង្វង់មូលស្រអែម ដែលមានរូបសំណាក់គោបុរៈទី៥ នៃប្រាសាទព្រះវិហារនៅចំកណ្ដាល ដែលជាសំណង់ដល់គួរជាទីមោទនៈ និងជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលយើងកំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងថាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបសំណាក់គោបូរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដល់ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានបញ្ជាក់ថាសំណង់ដល់គួរជាទីស្ងប់ស្ងែងថ្មីមួយនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ធ្នូឆ្នាំ ២០១៨ និងបានបញ្ចប់នៅការសាងសង់នៅ ពាក់កណ្ដាលខែឧសភាឆ្នាំ២០២០ ក្រោមការស្ថាបនាពីក្រុមមន្ត្រីជំនាញ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានលោក សំ លាងទ្រី ជាប្រធាននិងជាអ្នកដឹកនាំការស្ថាបនា ក្រោមការចំណាយថវិកាអស់ ប្រមាណ ៥០០.០០០.០០០ រៀល (ប្រាំរយលានរៀល) ដែលស្មើនឹងប្រមាណ ១២៥.០០០$ (ដប់ពីរមុីនប្រាំពាន់ដុល្លាសហរដ្ឋអាមេរិក) ដែលបានមកពីការរួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្តព្រះវិហារ។
លោកបានបញ្ជាក់ទៀតថា ការសាងសង់រង្វង់មូលស្រអែមនេះ មន្ទីរមិនបានចំណាយថវិកាជាតិនោះទេ ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធនានា នៅជុំវិញរង្វង់មូលស្រអែម ក៏ដូចនៅក្នុងស្រុកចំក្សាន្តទាំងមូល គឺមន្ទីរបានប្រើប្រាស់ថវិកាជាតិ ទៅតាមគោការណ៍ដែលបានកំណត់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.