ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ពិធីសូត្រមន្តក្រុងពាលី តាមបែបប្រពៃណីសាសនា ដើម្បីដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយសាងសង់រួចរាល់ជាស្ថាពរ ក្រោមវត្តមានលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានក្រុមការងាររាជរាដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ

ពិធីសូត្រមន្តក្រុងពាលី តាមបែបប្រពៃណីសាសនា ដើម្បីដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយសាងសង់រួចរាល់ជាស្ថាពរ ក្រោមវត្តមានលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានក្រុមការងាររាជរាដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះវិហារៈ រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានរៀបចំធ្វើពិធីសូត្រមន្តក្រុងពាលី តាមបែបប្រពៃណីសាសនា ដើម្បីដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយសាងសង់រួចរាល់ជាស្ថាពរ ក្រោមវត្តមានលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានក្រុមការងាររាជរាដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ តំណាងលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានខេត្តព្រះវិហារនិងមានការចូលរួមពីអាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរស្រុកជាំក្សាន្ត លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងអង្គភាព ពាក់ព័ន្ធជាច្រើនទៀត។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ការសាងសង់រង្វង់ស្រអែមថ្មីនេះ ចំណាយថវិកាសរុបប្រមាណ ៥០០,០០០,០០០រៀល (ប្រាំរយលានរៀល) ស្មើ១២៥,០០០ដុល្លារ ដែលរាល់ថវិកាបានចំណាយនេះ ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។ លោកបានបន្តថារង្វង់មូលស្រអែម នេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១៩ និងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លើអង្កត់ផ្ចិតប្រវែង៤០ម៉ែត្រ កំពស់៦,៤ម៉ែត្រ លើផ្ទៃក្រឡា១២៥៦ម៉ែត្រការ៉េ និងមានបរិមាត្រ ប្រវែង១២៥,៦៦ម៉ែត្រ រូបសំណាកដែលស្ថិតនៅចំកណ្តាលរង្វង់មូលនេះ គឺយកតាមលំនាំតាមគោបុរៈទី៥ ប្រាសាទព្រះវិហារ។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា រង្វង់មូលស្រអែម ដែលជាសំណង់ដ៏គួរឲ្យ ស្ញប់ស្ញែងនេះ ផ្តួចផ្តើមកសាងដោយលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោកស្រី, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម (អតីតអភិបាលខេត្តព្រះវិហារ), លោក ស្រី ឌឹក មេបញ្ជការកងពលធំអន្តរាគមន៍លេខ៣, លោក គង់ ពុទ្ធិការ, លោក មាស ធីបញ្ញា, និងលោក កែវ ងួន ព្រមទាំងសប្បុរសជាច្រើនរូបទៀត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ពិសេសនៅឃុំស្រែម ស្រុកជាំក្សាន្ត ត្រូវចូលរួមថែរក្សាសមិទ្ធិផ

លថ្មីនេះឲ្យបានល្អផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.