ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

កងកម្លាំងនគរបាលការពារព្រំដែនទឹកត្រូវមានជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង

កងកម្លាំងនគរបាលការពារព្រំដែនទឹកត្រូវមានជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កងកម្លាំងនគរបាលការពារព្រំដែនទឹកត្រូវមានជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង

(ខេត្តកំពត)៖ កងកម្លាំងនគរបាលការពារព្រំដែនទឹក គឺជាអ្នកអនុវត្តច្បាប់នៅលើដែនទឹក និងមានតួនាទីការការពារប្រជាពលរដ្ឋរកស៊ីស្រប់ច្បាប់នៅលើផ្ទៃសមុទ្រ ជាពិសេសចូលរួមការពារបូរណៈភាព អធិបតេយ្យភាពនៃព្រំដែនសមុទ្រកម្ពុជា។ ដូច្នេះនគរបាលការពារព្រំដែនទឹកត្រូវមានចំណេះជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីបង្កើនគុណភាពនៃការអនុវត្តការងារឲ្យបានកាន់តែប្រសើរ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក្នុងពិធីបើកវគ្គបំប៉នហ្វឹកហ្វឺនជំនាញ បច្ចេកទេសបើកបរនាវា អូប័រ ជ្រមុជទឹក និងសង្គ្រោះ ដល់កងកម្លាំងនគរបាលការពារព្រំដែនទឹក ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅ ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៤១ ស្ថិតនៅក្នុងសង្គាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមបានបន្តថា ដើម្បីបង្កើនការយល់ដឹងដល់កងកម្លាំង នូវចំណេះ ជំនាញ ពិតប្រាកដក្នុងកិច្ចប្រតិបត្តិការនៅតំបន់សមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដាក់ចេញនូវផែនការហ្វឹកហ្វឺនផ្ទៃក្នុងដើម្បីបង្កើនសមត្ថភាពយល់ដឹងផ្នែកជំនាញ ដល់កងកម្លាំងនៅនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដើម្បីពង្រឹងអំពីវិន័យ របៀបរបបការងារ និងតួនាទីភារកិច្ចជំនាញ ធានាដល់ការគ្រប់គ្រង បញ្ជាដឹកនាំកម្លាំង ក្នុងកិច្ចប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរ និងរៀនរស់ធ្វើការតាមរបៀបគន្លងថ្មី។ដូច្នេះកម្មសិក្សាការីទាំងអស់ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ ក្រេបជញ្ជក់យកចំណេះជំនាញឲ្យបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើដល់ នាយ-នាយរងនគរបាលទាំងអស់ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក្រោយពេលបានបញ្ចប់វគ្គសិក្សានេះ សូមយកទៅអនុវត្តលើកកម្ពស់បំពេញបន្ថែមនូវកម្រិតយល់ដឹងតាមរបកគំហើញថ្មីៗ និងពង្រឹងសមត្ថភាពការងារ ដកបទពិសោធន៍ ដើម្បីរួមចំណែកក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យល្អប្រសើរជូនអង្គភាព។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានកម្មសិក្សាការីសរុបចំនួន ២៥០នាក់ក្នុងនោះមកពី វរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ (ព្រះសីហនុ) , លេខ២៤១(កំពត),លេខ២៦៩(កោះកុង) ៤៣០(កែប) និងស្នងការដ្ឋាននគរបាលខេត្ត ផ្នែកទេសចរណ៍ និងចរាចរណ៍ នៃខេត្តទាំងបួនខាងលើផងដែរ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.