ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកការដ្ឋានសាងសង់សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ មានកម្ពស់២៦ជាន់ នៅកណ្តាលរាជធានីភ្នំពេញ

អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកការដ្ឋានសាងសង់សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ មានកម្ពស់២៦ជាន់ នៅកណ្តាលរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានកម្ពស់២៦ជាន់ ក្រោមដី៣ជាន់ និងងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ បានបើកការដ្ឋានសាងសង់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ខណៈតាមផែនការគម្រោងនេះនឹងត្រូវចំណាយពេលរយៈពេលប្រមាណ៤ ទៅ៥ឆ្នាំ ទើបបញ្ចប់ដំណើរការសាងសង់។

សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចម្រើន បើកការដ្ឋានសាងសង់នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញ។

បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញ បានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់លោក ឃួង ស្រេង និងលោកស្រីបានធ្វើឱ្យគម្រោងសាងសង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។

តំណាងមន្ទីរពេទ្យ បានបញ្ជាក់ទៀតថា «សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់ឡើងមានកម្ពស់២៦ជាន់, ខាងក្រោមដី៣ជាន់ និងអាចដាក់គ្រែសម្រាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ដែលជាពេទ្យឯកជនដែលបម្រើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជាចម្បង»។

សូមបញ្ជាក់ថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ រួមនឹងអង្គភាពជំនាញបានដំណើរការបង្ខិតសេវាសុខាភិបាល បានពង្រឹង និងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧, មន្ទីរពេទ្យបង្អែកចំនួន១, មន្ទីរពេទ្យថ្នាក់ស្រុកចំនួន៧, មណ្ឌលសុខភាពចំនួន៤៣, ប៉ុស្តិ៍សុខភាពចំនួន៧ ដែលជាសេវាគ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន២,៧៥៧ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង រួមនឹងកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ រួមនឹងអង្គភាពជំនាញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ តាមរយៈការអនុវត្តវិធានការចម្បងៗ របស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបម្រើសុខមាលភាពរបស់ប្រជាពលរដ្ឋ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.