ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោករដ្ឋមន្ត្រី វេង សាខុន បាននាំយកអាវរងា ចំនួន ១.០៥៧ សម្រាប់ និងថវិកាមកចែកជូនចាស់ជរាគ្មានទីពឹងក្នុងស្រុកកំពង់សៀម ដោយឡែកការរៀបចំពិធីថ្ងៃនេះ បានធ្វើឡើងសម្រាប់ចែកជូន ចាស់ជរាគ្មានទីពឹង ចំនួន៤០៦ នាក់ (ស្រ្តី ២៩៩) តំណាងឲ្យចាស់ជរាដែលអញ្ជើញមកពី ៥ឃុំ

លោករដ្ឋមន្ត្រី វេង សាខុន បាននាំយកអាវរងា ចំនួន ១.០៥៧ សម្រាប់ និងថវិកាមកចែកជូនចាស់ជរាគ្មានទីពឹងក្នុងស្រុកកំពង់សៀម ដោយឡែកការរៀបចំពិធីថ្ងៃនេះ បានធ្វើឡើងសម្រាប់ចែកជូន ចាស់ជរាគ្មានទីពឹង ចំនួន៤០៦ នាក់ (ស្រ្តី ២៩៩) តំណាងឲ្យចាស់ជរាដែលអញ្ជើញមកពី ៥ឃុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោករដ្ឋមន្ត្រី វេង សាខុន បាននាំយកអាវរងា ចំនួន ១.០៥៧ សម្រាប់ និងថវិកាមកចែកជូនចាស់ជរាគ្មានទីពឹងក្នុងស្រុកកំពង់សៀម ដោយឡែកការរៀបចំពិធីថ្ងៃនេះ បានធ្វើឡើងសម្រាប់ចែកជូន ចាស់ជរាគ្មានទីពឹង ចំនួន៤០៦ នាក់ (ស្រ្តី ២៩៩) តំណាងឲ្យចាស់ជរាដែលអញ្ជើញមកពី ៥ឃុំ

ភ្នំពេញ ៖ អនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា នៅស្នាក់ការបក្សស្រុកកំពង់សៀម នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ព្រមទាំងសហការី និងអាជ្ញាធរស្រុក បាននាំយកអាវរងា ចំនួន ១០៥៧ សម្រាប់ និងថវិកាមកចែកជូនចាស់ជរាគ្មានទីពឹងក្នុងស្រុកកំពង់សៀម ដោយឡែកការរៀបចំពិធីថ្ងៃនេះ បានធ្វើឡើងសម្រាប់ចែកជូន ចាស់ជរាគ្នានទីពឹង ចំនួន៤០៦ នាក់ (ស្រ្តី ២៩៩) តំណាងឲ្យចាស់ជរាដែលអញ្ជើញមកពី ៥ឃុំ គឺ៖ ឃុំអំពិល ១៣៨នាក់ ឃុំក្រឡា ១៥៥នាក់ ឃុំអូរស្វាយ ៧៤នាក់ ឃុំវិហារធំ ២៩នាក់ និងឃុំរអាង ១០នាក់។ ដោយឡែកចំពោះ ចាស់ជរាដែលគ្មានទីពឹង ស្ថិតនៅឃុំចំនួន ១០ ទៀត លោក ប្រធាន បានប្រគល់ភារកិច្ចជូន លោក លោកស្រី ដែលជាប្រធានក្រុម និងអនុប្រធានក្រុមការងារ ចុះជួយតាមបណ្តាឃុំចុះចែកបន្ត នៅចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ។

មានមតិសំណេះសំណាលនាឱកាសនេះ លោកក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន មកជូនលោកតា លោកយាយទូទាំងស្រុកកំពង់សៀម ដោយឡែកលោកតា លោកយាយដែលអញ្ជើញមកទទួលអំណោយនាព្រឹកនេះហើយសម្តេចបានជូនពរឲ្យលោកតា លោកយាយទទួលបាននូវពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

លោកប្រធានក្រុមការងារ បានជម្រាបជូនលោកតា លោកយាយ ជ្រាបថារាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ បានដឹកនាំប្រទេសទទួលបានសុខសន្តិភាព និងសន្តិសុខទូទាំងផ្ទៃប្រទេស ប្រជាពលរដ្ឋទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ សិទ្ធិទទួលបាននូវសេរីភាព និងសេចក្តីថ្លៃថ្នូរ សិទ្ធិនៃការរស់រានមានជីវិត។ល។ ដើម្បីទទួលបាននូវភាពកក់ក្តៅ សុភមង្គល និងជាពិសេសសុខភាពមាំមួន លោកប្រធានក្រុមការងារ និងលោកស្រី ព្រមជាមួយសហការី បាននាំយកអាវរងារមកចែកជូនលោកតា លោកយាយគ្មានទីពឹងម្នាក់មួយៗ និងថវិកា ៥០ ០០០ រៀលផងដែរ។

ភ្ជាប់ជាមួយអំណោយនេះ លោកប្រធានក្រុមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានជួយ ឧបត្ថម្ភ គាំទ្រ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមការចាំបាច់។ ពិតណាស់សកម្មភាពនេះ បានបង្ហាញពីការយកចិត្ដទុកដាក់ គិតគូពីសុខភាព និងទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយ និងក្មេងកំព្រា ដែលជួបបញ្ហាដូចជាគ្រោះ ថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ និងគោលនយោបាយ ក៣ (កើត ការ និងស្លាប់)។ល។ ហើយជាក់ស្តែងអំណោយនាពេលនេះគឺអាវរងារដែលជួយកាត់បន្ថយភាពត្រជាក់ក្នុងរដូវ រងារនេះ។ ចុងបញ្ចប់ លោកបានផ្តាំផ្ញើជូនលោកតា លោកយាយមើលថែទាំងសុខភាពឲ្យបានល្អ ជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការ ៣កុំ ៣ការពារ និងបានជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។

បន្ទាប់ពីកម្មវិធីចែកអាវរងារ លោកប្រធានក្រុមការងារ លោកស្រី និងសហការី បានអញ្ជើញមកពិនិត្យស្នាក់ការបក្សឃុំក្រឡា។ ស្នាក់ការបក្សនេះត្រូវបានសាងសង់រួចរាល់លើផ្ទៃដី ៩៥០ម៉ែត្រការ៉េ ហើយគ្រោងដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់នេះ។ លោកប្រធានក្រុមការងារ បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់លោក និងសហការីចុះឃុំក្រឡាដែលបានខិតខំ ពុះពារ រួមគ្នាកសាងស្នាក់ការនេះឡើងទុកសម្រាប់បម្រើឲ្យប្រយោជន៍រួមនាពេលអនាគត។

នាឱកាសនេះ លោកប្រធានក្រុមការងារបានឧបត្ថម្ភ ១ ០០០ ០០០រៀលជូនលោកមេឃុំទុកប្រើប្រាស់តាមការចាំបាច់៕

               

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.