ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោក ញ៉ែម សំអឿន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ ប្រវែងជាង១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៨

លោក ញ៉ែម សំអឿន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ ប្រវែងជាង១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តរតនគិរី)÷ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចាប់ពីចំណុច ផ្លូវបែកជា៤កែងការ៉ាស់សាំងតូតាល់ រហូតដល់ទួលបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរីបានឲ្យដឹងថា ផ្លូវជាតិលេខ៧៨-៥ ដែលក្រុមការងារមន្ទីរស្ថាបនានេះជាគម្រោងរបស់ក្រសួងសាធារណការជាប្រភេទDBSTមានប្រវែង១,៦៥០ម៉ែត្រនិងទទឹង១៤ម៉ែត្រ ដោយមានការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនោះក្រុមការងាររបស់មន្ទីរបានពន្លឿនការស្ថាបនាធានាគុណភាពបំពាក់បរិក្ខារគំនូសផ្លូវឲ្យបានរហ័សទាន់ពេលវេលា។
លោក សាយ សាមាន បានបន្តថា ក្រុមការងារគ្រោងនឹងបញ្ចប់ការដ្ឋានខាងលើនេះ ឲ្យរួចរាល់ជាស្ថាពរនៅខែធ្នូចុងឆ្នាំ២០២១ ហើយផ្លូវជាតិលេខ៧៨-៥ តភ្ជាប់រហូតដល់តំបន់កន្ទុយនាគដែលមានប្រវែង១៩១គីឡូម៉ែត្រ។

ក្នុងឱកាសនោះផងដែរ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីស្ថាបនាកំណាត់ផ្លូវជាតិលេខ៧៨-៥រួចរាល់នោះ លោកនឹងជម្រុញឲ្យក្រុមការងារស្ថាបនាផ្លូវជាច្រើនខ្សែទៀតដោយតភ្ជាប់ពីផ្លូវជាតិលេខ៧៨-៥ទៅស្រុកអូរជុំ,ស្រុកតាវែង,ស្រុកវ៉ឺនសៃ។ ក្នុងនោះប្រភេទDBSTតភ្ជាប់ពីរង្វង់មូលយក្ខឡោម ដល់មាត់បឹងយក្ខឡោម, ប្រភេទACចាប់ពីផ្សារបានលុងរហូតដល់ផ្លូវលោកព្រឹទ្ធាចារ្យ ប៊ូ ថង និងចាក់បេតុងផ្លូវព័ទ្ធជុំវិញផ្សារបានលុង, ផ្លូវជុំវិញបឹងកន្សែង ឲ្យបានរួចរាល់មុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តភូមិភាគឦសាន្តនៃខេត្តរតនគិរីយើងស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរសេដ្ឋកិច្ចឡើងវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.