ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

រកឃើញមេខ្លោងកាប់រានទន្ទ្រាន់ដីព្រៃនៅចំនុចអូរអន្ទ្រោកក្នុងតំបន់ព្រៃអង្គតែនដែនគ្រប់គ្រងរបស់បរិស្ថាន…

រកឃើញមេខ្លោងកាប់រានទន្ទ្រាន់ដីព្រៃនៅចំនុចអូរអន្ទ្រោកក្នុងតំបន់ព្រៃអង្គតែនដែនគ្រប់គ្រងរបស់បរិស្ថាន…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ):រកឃើញក្រុមអ្នកបំផ្លាញព្រៃអង់តែនកំពុងឆ្លើយដាក់គ្នាពាក់ព័ន្ធនិងការកាប់រានទន្ទ្រានដីព្រៃយ៉ាងវិនាសកម្មដោយសារមានមេខ្លោងកេណ្ឌ និងជួលប្រជាពលរដ្នអោយចូលកាប់រាន់ដីព្រៃនៅ តំបន់អូរអន្ទ្រោកក្នុងព្រៃអង់តែនស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាដែនដីគ្រប់គ្រង់របស់មន្រ្ដីបរិស្ថានខេត្តកំពងធំ។

យោងតាមប្រភពព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថា ការកាប់រាន់ទន្ទ្រាន់យកដីព្រៃនៅចំនុចខាងលើរាប់សិបហិចតានេះ គឺពាក់ព័ន្ធនិងបុគ្គល៤នាក់ = ឈ្មោះ ចាន់, ឈ្មោះ អាន, ឈ្មោះ ហួន, ឈ្មោះ ម៉ៅ អ្នកទាំង៤មានដីព្រៃសរុប១០ហិចតា និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងស្រាវជ្រាវ! អ្នកមានឈ្មោះខាងលើបានជួលពលរដ្នចូលទៅកាប់ទន្ទ្រានដីព្រៃនៅចំនុចខាងលើយ៉ាងវិនាសសកម្ម ។

ពាក់ព័ន្ធនិងការកាប់រានដីព្រៃខាងលើនេះ អ្នកស៊ីឈ្នួលកាប់រានព្រៃ ម្នាក់ឈ្មោះ ក្អូន បានរៀបរាប់ប្រាប់អ្នកសារព័ត៏មានថា លោកបានស៊ីឈ្នួលកាប់ព្រៃ អោយ លោក ចាន់ ក្នុង១ថ្ងៃ៣ម៉ឺនរៀល លោកបានបន្ដទៀតថាអ្នកទាំង៤នាក់ខាងលើនេះសុទ្ធតែជាបងប្អូនកូនក្មួយ សាច់ញាតិរបស់លោក (ចាន់)ទាំងអស់។ តែប្រភពច្បាស់ការមួយទៀតបានអោយដឹងថាអ្នកស៊ីឈ្នួលកាប់ព្រៃក្នុង១ហិចតា ១លានរៀល ដោយប្រើរណាយន្ដ និងកាបិត ពូថៅ។
ចំណែក លោក ចាន់ បានប្រាប់អ្នកសារព័ត៏មានតាមទូស័ព្ទថា លោកពុំមានពាក់ព័ន្ធទេ លោកពុំដែលកាប់ព្រៃឬមានដីនៅទីនោះទេ! ប៉ុន្ដែរលោកបានធ្លូយមាត់ថា ឈ្មោះ តាន់ ឈ្មោះ សាន ឈ្មោះ ក្អូន ជាអ្នកកាប់ព្រៃនិងឈ្មោះ ម៉ៅ បានកាប់យកដីព្រៃរបស់លោក។

លោក ម៉ុល វណ្ណា នាយរងសង្កាត់រដ្នបាលព្រៃឈើក្រយា ជាមន្រ្ដីអនុវត្តន៍គម្រោងរ៉េតបូក (កិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េ )បានអោយដឹងថា លោកបានដាក់កម្លាំងច្រើនសារហើយចេះតែបែកការដោយសារមានអ្នកចាំមើលផ្លូវ តែទោះយ៉ាងណាក៏លោកបានស៊ីបដឹងថាមានមេខ្លោង៤នាក់ដែលជាម្ចាស់ដីនៅក្បែរនោះ។

លោក លី ស្រេង នាយកដែនជម្រកសត្វព្រៃបានផ្ដល់បទសម្ភាសតាមទូស័ព្ទនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ថា លោកបានចាប់ខ្លួនអ្នកកាប់រានព្រៃបាន៤នាក់ហើយ តែនៅឡើយមេខ្លោងនៅពីក្រោយខ្នងមិនទាន់ចាប់បាន។

ប្រជាពលរដ្ន រួមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាល ស្នើរអោយអាជ្ញាធរមានសមត្ថកិច្ច ក្រសួងបរិស្ថាន និងអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេស អាជ្ញាធរខេត្តកំពង់ធំ ចុះស៊ីបអង្គេតរឿងខាងលើនេះអោយបានដិតដល់ និងអនុវត្តន៍ច្បាប់អោយមានប្រសិទ្ធិភាព ជៀសវាងការកាប់រានទន្ទ្រាន់ដីព្រៃតទៅទៀត។(ដោយ នងសំ)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.