ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែធ្នូ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព ជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់​ ចំពោះសុខទុក្ខរបស់យោធាចារ្យ​ បុគ្គលិកសាលាទាំងអស់ ពីសំណាក់ មេបញ្ជាការ​ កងទ័ពជេីងគោក​បានផ្តល់ការឧបត្ថម្ភជាប្រចាំខែ ទោះជាកាល:ទេស:នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះក៏ដោយ​ ក៏ឯកឧត្តមនៅតែផ្តល់ជូនសាលា និងយោធាចារ្យ ដែលជាថ្នាលបណ្តុះបណ្តាលធនធាន មនុស្ស នៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ ក៏បានរំលឹកបន្ថែមដល់យោធាចារ្យ ត្រូវយកចិត្តទុកដាក់ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩ ដេីម្បីរួមគ្នាបញ្ចប់ការឆ្លងជាសហគមន៏​ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោឲ្យបានដាច់ខាត។

គួរបញ្ចាក់ថា មិនមែនតែយកភូមិភាគ៣ នោះទេដែលទទួលបានការយកចិត្តទុក ដាក់ពីសំណាក់លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោក នៅតាមបណ្ដាភូមិភាគផ្សេងទៀតក៏ទទួលបានការជួយយកចិត្តទុកដាក់ដូចគ្នានេះដែរ។ លោកឧត្តមសេនីយ៍ឯកមេបញ្ជាការតែង តែយកចិត្តទុកដាក់ជាមួយកងទ័ពជានិច្ច។

យោធាចារ្យទាំងអស់មានសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការ កងទ័ពជើងគោក ព្រមទាំងប្តេជ្ញាអនុវត្តភារកិច្ចពង្រឹងធនធានមនុស្សប្រកបដោយជោគជ័យ ជូនជាតិមាតុភូមិ៕

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.