ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

រដ្ឋបាលខណ្ឌឫស្សីកែវ ដាក់ឱ្យក្រុមហ៊ុនចំនួន៣ ប្រគួតប្រជែងដេញថ្លៃជួសជុលផ្លូវបេតុង អណ្ដូងលូ ស្ដារលូ និងដាក់ប្រព័ន្ធលូ ចំនួន២គម្រោង ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ

រដ្ឋបាលខណ្ឌឫស្សីកែវ ដាក់ឱ្យក្រុមហ៊ុនចំនួន៣ ប្រគួតប្រជែងដេញថ្លៃជួសជុលផ្លូវបេតុង អណ្ដូងលូ ស្ដារលូ និងដាក់ប្រព័ន្ធលូ ចំនួន២គម្រោង ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានបើកឯកសារដាក់ឱ្យក្រុមហ៊ុនចំនួន៣ ប្រគួតប្រជែងដេញថ្លៃជួសជុលផ្លូវបេតុង អណ្ដូងលូ ស្ដារលូ និងដាក់ប្រព័ន្ធលូ ចំនួន២គម្រោង ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ។

ការដាក់ឱ្យដេញថ្លៃនេះ ធ្វើឡើងក្រោមការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ គណៈកម្មាធិការលទ្ធកម្មខណ្ឌ និងលោក លន់ សោ អនុប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផងដែរ ក្រៅពី (ក្រុមហ៊ុន ខេអិនរ៉ូដ ខនស្រ្តាក់សិន ក្រុមហ៊ុន លីន សុគន្ធា ខូអិលធីឌី និងក្រុមហ៊ុន អេសអេស ធីឌី ឯ.ក) ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

បើតាមលោក ប្រាជ្ញ សីហា នៅក្នុងការបើកឯកសារដាក់ឱ្យក្រុមហ៊ុន ដេញថ្លៃជួសជុលផ្លូវបេតុង អណ្ដូងលូ ស្ដារលូ និងដាក់ប្រព័ន្ធលូ ចំនួន២គម្រោង ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនេះ ជាលទ្ធផលបឋម នៃគម្រោងទី១ ក្រុមហ៊ុន ខេ អិន រ៉ូដ ខនស្ត្រាក់សិន បានដេញឈ្នះ និងគម្រោងទី២ ក្រុមហ៊ុន អេស អេស ធីឌី ឯ.ក បានដេញឈ្នះ ក្នុងចំណោមក្រុមហ៊ុនចំនួន៣។

លោកអភិបាលរងខណ្ឌបន្តថា គម្រោងទី១ ការងារជួសជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែ កម្រាស់ ០.១៥ម៉ែត្រ បណ្តោយ៨២ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលមានផ្ទៃក្រឡា ៦៥៦ម៉ែត្រការ៉េ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

គម្រោងទី២ ការងារជួសជុលដាក់ប្រព័ន្ធលូ១ខ្សែមុខកាត់០.៨០ម៉ែត្រ ប្រវែង៤០០ម៉ែត្រ ស្ថិតនៅភូមិផ្សារតូច ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ និងមានស្តារលូ២ខ្សែ មុខកាត់០.៨ម៉ែត្រ ដោយខ្សែទី១ មានប្រវែង៩៤០ម៉ែត្រ និងជួសជុលអណ្តូងលូ ចំនួន១២អណ្តូងបន្ថែមទៀត ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងខ្សែទី២ ប្រវែង៥៨០ម៉ែត្រ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.