ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អភិបាលខណ្ឌឫស្សីកែវ ឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិកកាកបាទក្រហម និងកាយារិទ្ធ នៃវិទ្យាល័យឫស្សីកែវ និងជុំរុញឱ្យបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ»

អភិបាលខណ្ឌឫស្សីកែវ ឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិកកាកបាទក្រហម និងកាយារិទ្ធ នៃវិទ្យាល័យឫស្សីកែវ និងជុំរុញឱ្យបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីរាជការចុះពិនិត្យជុំរុញចំពោះស្ថានភាពសិក្សាបន្ថែម (បង្រៀនគួរ) និងឆ្លៀតឱកាសឧបត្ថម្ភថវិកា ដល់លោកគ្រូ អ្នកគ្រូ សមាជិកកាកបាទក្រហម កាយារិទ្ធ និងសិស្សានុសិស្ស ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានពិន្ទុល្អ និងនិទ្ទេសល្អ នៃសាលាវិទ្យាល័យឫស្សីកែវ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

លោក ឯក ឃុនដឿន បានដាស់តឿនបន្ថែមទៀត ក្នុងការថែទាំសុខភាពឱ្យបានល្អប្រសើរ តារយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដែលជាវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក្រៅពីលោកអភិបាលខណ្ឌឫស្សីកែវរូបនេះ ពិនិត្យជុំរុញចំពោះស្ថានភាពសិក្សាបន្ថែម (បង្រៀនគួរ) និងឆ្លៀតឱកាសឧបត្ថម្ភថវិកា ដល់លោកគ្រូ អ្នកគ្រូ សមាជិកកាកបាទក្រហម កាយារិទ្ធ និងសិស្សានុសិស្ស ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានពិន្ទុល្អ និងនិទ្ទេសល្អ នៃសាលាវិទ្យាល័យឫស្សីកែវ នាពេលខាងមុខ។

លោកអភិបាលខណ្ឌឫស្សីកែវ បន្តថា «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែក«៣ការពារ»គឺ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.