ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោក គួច ចំរើន កម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” ពិតជាបានបង្ហាញពីសកម្មភាពចូលរួមការងារសង្គម ការសង្គ្រោះ និងក្តីមេត្តាធម៌របស់ថ្នាក់ដឹកនាំ

លោក គួច ចំរើន កម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” ពិតជាបានបង្ហាញពីសកម្មភាពចូលរួមការងារសង្គម ការសង្គ្រោះ និងក្តីមេត្តាធម៌របស់ថ្នាក់ដឹកនាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោក គួច ចំរើន កម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” ពិតជាបានបង្ហាញពីសកម្មភាពចូលរួមការងារសង្គម ការសង្គ្រោះ និងក្តីមេត្តាធម៌របស់ថ្នាក់ដឹកនាំ

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ​ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” រៀបចំដោយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ប្រារព្ធធ្វើនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងាររបស់មន្ទីរ លើករណីជនរងគ្រោះ ងាយរងគ្រោះ កុមារ មនុស្សពេញវ័យ និងមនុសវ័យចាស់ ដោយឡែកកម្មវិធីមនុស្សធម៌ក្រោមប្រធានបទ “ស្នាមញញឹមកុមារ” មានកុមារកំព្រារ កុមារគ្រួសារក្រីក្រ កុមារមានជំងឺកាចសាហាវ និងកុមារផ្ទុកមេរោគអេដស៍សរុបចំនួន១១៩នាក់ មកពី ៤មណ្ឌល ក្នុងនោះមាន៖

-កុមារស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងកុមារសមាហរណកម្មទៅសហគមន៍

-កុមារនៅមណ្ឌលអង្គការម្លប់តាប៉ាង

-បុរីកុមារក្រុងព្រះសីហនុ

-មណ្ឌលផ្ទះនៃគ្រួសារ។

នាឱកាសនោះ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសនថា កម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” ពិតជាបានបង្ហាញពីសកម្មភាពចូលរួមការងារសង្គម ការសង្គ្រោះ និងក្តីមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដើម្បីផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងជម្រុញលើកទឹកចិត្តកុមារឱ្យមានបំណិនជីវិត តស៊ូជំនះបញ្ហានានាក្នុងជីវភាព។ ការផ្តល់សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគជូនដល់កុមារ ការបណ្តុះគំនិតច្នៃប្រឌិត ការផ្តួចផ្តើមជាក្រុម ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍របស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល មកកាន់ខេត្តព្រះសីហនុ។ ក្នុងនាមរដ្ឋបាលខេត្ត ចងចាំនូវទឹកចិត្តសប្បុរសធម៌ គុណធម៌របស់សិក្ខាកាមវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ដែលបាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគចែកជូនដល់កុមាររបស់យើងក្នុងខេត្តព្រះសីហនុ សូមឱ្យសិក្ខាកាមទាំងអស់ បំពេញកិច្ចការកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ជាមួយគ្នានេះ​ លោក យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងការកោតសរសើរ ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក គួច ចំរើន ហើយអ្វីដែលលោក បានលើកយកមកចែករំលែកនាពេលនេះ គឺដើម្បីបង្ហាញដល់សិក្ខាកាម សម្រាប់ជាបទពិសោធន៍ល្អៗ យកទៅសិក្សារៀនសូត្របន្ថែម និងជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន។

សូមជម្រាបថា​ ថ្ងៃនេះជាកម្មវិធីមនុស្សធម៌ ដែលបានជាបន្តពីខេត្តសៀមរាម ខេត្តកំពង់ចាម និងមកដល់ខេត្តព្រះសីហនុ ក្នុងទឹកចិត្តអាណិតអាសូរ ការចូលរួមក្នុងសង្គមជាមួយក្មួយៗកុមារ ត្រូវយកការអាណិតស្រឡាញ់នេះ ជាការខិតខំសិក្សារៀនសូត្រ ព្រោះចំណេះវិជ្ជាជាមាសប្រាក់ ហើយវាមានតម្លៃ និងជាទ្រព្យដ៏ប្រសើរបំផុត ដើម្បីអនាគតភ្លឺថ្លារបស់ក្មួយៗកុមារទាំងអស់គ្នា នៅពេលខាងមុខ៕

             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.