ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សាកលវិទ្យាធិការរង នាយក-នាយករង មហាវិទ្យាល័យទាំង៥ មជ្ឈមណ្ឌលទាំង៣ សេនាធិការហ្វឹកហ្វឺន យោធាចារ្យ ការិយាល័យចំណុះនិស្សិត និងសិក្ខាកាម អបអរសាទរនាយឧត្តមសេនីយ៍ ជា តារា ក្នុងឱកាសតែងតាំង ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ឋានៈស្មើទេសរដ្ឋមន្ត្រី

សាកលវិទ្យាធិការរង នាយក-នាយករង មហាវិទ្យាល័យទាំង៥ មជ្ឈមណ្ឌលទាំង៣ សេនាធិការហ្វឹកហ្វឺន យោធាចារ្យ ការិយាល័យចំណុះនិស្សិត និងសិក្ខាកាម អបអរសាទរនាយឧត្តមសេនីយ៍ ជា តារា ក្នុងឱកាសតែងតាំង ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ឋានៈស្មើទេសរដ្ឋមន្ត្រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ថា «តែងតាំង និងផ្តល់ឋានៈឯកឧត្តម ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន»។

ក្នុងឱកាសដ៏ឧត្តុងឧត្តមថ្លៃថ្លា ប្រកបដោយមោទនភាពធំធេងដែល ឯកឧត្ដមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទទួលបានព្រះរាជក្រឹត្យប្រោសព្រះរាជទាន មុខងារតាមសំណើសម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន ក្នុងនាមឯកឧត្តមសាកលវិទ្យាធិការរង នាយក-នាយករង មហាវិទ្យាល័យទាំង៥មជ្ឈមណ្ឌលទាំង៣ សេនាធិការហ្វឹកហ្វឺន យោធាចារ្យ ការិយាល័យចំណុះ និស្សិត និងសិក្ខាកាម ចំណុះសាកលវិទ្យាល័យការពារជាតិ មានបិតិសោមនស្សរីករាយរំភើបឥតឧបមា និងសូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងក្លៀវក្លា ជាមួយឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ដែលទទួលមុខតំណែង សក្តិសមទៅនឹងសកម្មភាពយ៉ាងច្រើនឥតគណនា វិរៈភាព និងពលីកម្មយ៉ាងធំធេងរបស់ឯកឧត្តមក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សមត្ថភាព និងបទពិសោធន៍ការងារជាង៤០ឆ្នាំរបស់នាយឧត្តមសេនីយ៍ លើការងារប្រយុទ្ធក្នុងសង្គ្រាមទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ចាប់ពីឆ្នាំ១៩៧៨ ការចូលរួមអនុវត្តនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ នាំមកនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា ជាពិសេសសង្គ្រាមការពារជាតិ ដែលយើងខ្ញុំទាំងអស់គ្នាសូមចងចាំក្នុងក្រអៅបេះដូងជារៀងរហូតថា នាយឧត្តមសេនីយ៍ ជាមេបញ្ជាការដ៏ឆ្នើមដែលបានដឹកនាំកងទ័ពតាមបន្ទាត់ព្រំដែន អនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំបញ្ជាប្រយុទ្ធការពារទឹកដីនៃមាតុភូមិ ក្នុងសមរភូមិប្រយុទ្ធការពារប្រាសាទព្រះវិហារ ប្រាសាទតាមាន់-តាក្របី ចាប់តាំងពីព្រឹត្តការណ៍ឆ្នាំ២០០៨ មកដល់បច្ចុប្បន្នដោយជោគជ័យ ជូនជាតិនិងប្រជាជន។

៣ឆ្នាំ ក្នុងតួនាទីនាយឧត្តមសេនីយ៍ជាសាកលវិទ្យាធិការ បទពិសោធន៍ប្រយុទ្ធជាប្រវត្តិសាស្ត្រនេះ ជាចំណុចពិសេសបំផុត ជាពុទ្ធិដ៏មានសារៈសំខាន់ដែលនាយឧត្តមសេនីយ៍ បានផ្តល់ដល់យោធាចារ្យព្រមទាំងនិស្សិតនិងសិក្ខាកាម តាមរយៈបាឋកថា និងតាមគោលការណ៍សំខាន់២ដែលឯកឧត្តមបានដាក់ចេញគឺ៖

ទី១៖ ប្រែក្លាយសាកលវិទ្យាល័យការពារជាតិ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ
ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសអំពីទស្សនៈនយោបាយចំទិស ដល់និស្សិត និងសិក្ខាកាមក្លាយជាកម្លាំងពិតមួយ ដែលស្មោះត្រង់ដាច់ខាតជាមួយជាតិ និងប្រជាជនប្រឆាំងដាច់ខាតរាល់ចលនាផ្តួលរំលំរដ្ឋាភិបាល។ កត្តានេះហើយ រួមនឹងសិល្បៈ នៃការដឹកនាំដ៏មានបទពិសោធន៍របស់នាយឧត្តមសេនីយ៍ បានពូនផ្តុំនូវស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដឹកនាំធ្វើការងារកែទម្រង់លើគ្រប់វិស័យនៅសាកលវិទ្យាល័យការពារជាតិ៕

ជាទីបញ្ចប់ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ និងបុត្រទាំងទ្វេ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.