ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជេីងគោក​ និងលោកជំទាវ​ ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​

អំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជេីងគោក​ និងលោកជំទាវ​ ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជេីងគោក​ និងលោកជំទាវ​ ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​
—————-
នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឧត្តមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការរង​ នាយសេនាធិការ​ យោធភូមិភាគទី​៥​ អញ្ជើញ​ចុះសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគ​ បរិភោគ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជេីងគោក​ និងលោកជំទាវ​ ជូនដល់កងកម្លាំង​ ដែលកំពុងបំពេញភារកិច្ច​ទប់ស្កាត់​ពលករ​ឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក្នុងភូមិសាស្រ្ត​ទិសទី២​ យោធភូមិភាគទី៥។

ថ្លែងក្នុងសន្ទរកថាស្វាគមន៍ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ មានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានផ្តល់កិត្តិយស អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ចែកជូនកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នក្នុងទិសទី២ យោធភូមិភាគទី៥ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ អស់រយ:ពេល ១១ខែកន្លងមក។

លោកបន្តថា ជំនួសមុខអង្គពិធី និងក្នុងនាមលោកផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនៅពេលនេះ ជាពិសេស ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានផ្តល់អំណោយដ៏ច្រើនសន្ធឹកសន្ធាប់ ជូនកងកម្លាំង។

នេះសបញ្ជាក់ថា ឯកឧត្តម បានយកចិត្តទុកដាក់ជាប់ជានិច្ច នូវសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកកម្មបំពេញភារកិច្ចទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏បានរាយការណ៍ជូនអធិបតីអំពីលទ្ធផលរយ:ពេល១១ខែកន្លងមក ដែលកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ សហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលលទ្ធផលទប់ស្កាត់ពលករលួចឆ្លងដែនពីប្រទេសថៃ និងឆ្លងដែនពីប្រទេសកម្ពុជាទៅប្រទេសថៃបានចំនួន ១៦.៤៦០នាក់ ស្រីចំនួន ៦.៤៦០នាក់ និងកុមារ ចំនួន ១.៨៣៣នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.