ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោងកាង ស្រុកពញាក្រែក រៀបចំការបោះឆ្នោតស្ទាបស្ទងជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំអាណត្តិទី៥​សម្រាប់ឆ្នាំ២០២២-២០២៧ នាពេលខាងមុខ

ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោងកាង ស្រុកពញាក្រែក រៀបចំការបោះឆ្នោតស្ទាបស្ទងជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំអាណត្តិទី៥​សម្រាប់ឆ្នាំ២០២២-២០២៧ នាពេលខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោងកាង ស្រុកពញាក្រែក រៀបចំការបោះឆ្នោតស្ទាបស្ទងជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំអាណត្តិទី៥​សម្រាប់ឆ្នាំ២០២២-២០២៧ នាពេលខាងមុខ

ត្បូង​ឃ្មុំ​៖​ ប្រធានក្រុម​ការងារថ្នាក់ជាតិចុះជួយឃុំកោងកាង​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ បានផ្តាំផ្ញើឲ្យសមាជិក​គណបក្សប្រជាជនកម្ពុជា​ ត្រូវយកចិត្តទុកដាក់​ និងត្រូវបំរេីសេវាសាធារណៈប្រជាពលរដ្ឋឲ្យបានល្អប្រសេីរនៅតាមមូលដ្ឋាន​។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែរ ឯកឧត្ដម​ ឯក​ ​ក្រិត្យ​ រដ្ឋលេខាធិការក្រសួង​ សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយឃុំកោងកាង​ ស្រុកពញាក្រែក​ អញ្ជេីញជាអធិបតី ក្នុងពិធី​ បោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ​ អាណត្តិទី៥​សម្រាប់ឆ្នាំ២០២២-២០២៧​ ដែលធ្វេីឡេីងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោងកាង​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​។

ឯកឧត្ដម​ ឯក​ ​ក្រិត្យ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និងយុវនីតិសម្បទា​និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ បានជម្រុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា​ តាមមូលដ្ឋាន​ បន្តខិតខំប្រឹងប្រែងបន្ថែ​មទៀតលេីការយកចិត្តទុកដាក់​ មេីលថែរ​ក្សា​ ផ្តល់ភាពកក់ក្តៅ​ និងពង្រឹងសមត្ថភាពសមាជិកសមាជិកាដែលត្រូវឈរឈ្មោះជាបេក្ខភាព​ របស់គណបក្សប្រជាជនកម្ពុជាជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់​ អាណត្តិ​ទី៥​ ខាងមុខនេះ។

ឯកឧត្ដម​ ប្រធាន​បាន​ជម្រុញដល់មន្ត្រីCPP មូលដ្ឋាន​ ត្រូវបន្តធ្វេីសកម្មភាពផុសផុលលេីចល័នារបស់គណបក្សឲ្យល្អប្រសេីរ​ និងមានប្រជាប្រិយភាព​បន្ថែមទៀត​ និងជាពិសេសនោះសមាជិកសមាជិកាយេីងត្រូវពិនិត្យមេីលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណេីរការបោះឆ្នោត​បានគ្រប់គ្នាៗ។

ជាចុងក្រោយ​ ឯកឧត្ដម​ ឯក​ ​ក្រិត្យ​ រដ្ឋលេខាធិការក្រសួង​ សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយឃុំកោងកាង​ ស្រុកពញាក្រែក​តំណាង​ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ​បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ​ ទប់ស្កាត់​ការឆ្លងរីករាលដាលជម្ងឺកូវីដ​-១៩​ ព្រោះថាកូវីដមិនភ្លេចយេីងទេ​ ដោយត្រូវបន្តអនុវត្តន៍បីកុំ​ និងបីការពារ​ និងត្រូវរៀនរស់តាមគន្លងថ្មី​ និងរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ឲ្យបានល្អប្រសេីរ។

សូមជម្រាបជូន​ថា​ សម្រាប់ឃុំកោងកាង​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​នេះ​ បេក្ខភាពដែលត្រូវបោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ អាណត្តិ​ទី៥​ មានសរុប២៤រូប​ ហេីយ​ ក្នុងនោះត្រូវអង្គបោះឆ្នោតមានចំនួន១០២​រូប​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.