ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ទេសរដ្ឋមន្ត្រី គន់ គីម អបអរសាទរ នាយឧត្តមសេនីយ៍ ជា តារា អតីតសហការីលើសមរភូមិជាយដែន ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ឋានៈស្មើទេសរដ្ឋមន្ត្រី

ទេសរដ្ឋមន្ត្រី គន់ គីម អបអរសាទរ នាយឧត្តមសេនីយ៍ ជា តារា អតីតសហការីលើសមរភូមិជាយដែន ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ឋានៈស្មើទេសរដ្ឋមន្ត្រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសម្តែងនូវក្តីអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះនាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានគេដឹងថា ជាអ្នកដែលមានចំណេះជំនាញ លើវិស័យការពារជាតិដ៏ប៉ិនប្រសប់មួយរូប ដោយបានបញ្ចប់ការសិក្សា លើវិស័យការពារជាតិ នៅក្នុងប្រទេសបារាំង មិនតែប៉ុណ្ណោះនាយទាហាន ដែលពោរពេញទៅដោយយុទ្ធសាស្ដ្រ និងកលយុទ្ធលើសមរភូមិរូបនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មេបញ្ជាការផុតលេខផ្កាយមាស៥។

ជាពិសេសនៅក្នុងសង្គ្រាមទល់ដែន ជាមួយនឹងប្រទេសថៃកាលពីឆ្នាំ ២០០៨ នាយឧត្តមសេនីយ៍ ជា តារា គឺជាមេបញ្ជាការសមរភូមិមុខមួយរូប ដែលនៅប្រចាំការជាប់ ជានិច្ច ក្នុងសមរភូមិក្ដៅទិសប្រាសាទព្រះវិហារ ដោយរង់ចាំគោរព និងអនុវត្ត នូវបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការវាយកម្ចាត់សត្រូវ ការពារទឹកដី ការពារជាតិ និងប្រាង្គប្រាសាទខ្មែរ។

លើសពីនេះទៀត គេនៅចាំបានថា នៅក្នុងពេលមានជម្លោះនោះ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឲ្យទៅចរចារជាមួយ លោក ប្រាយុទ្ធ ចាន់អូរចា ដែលកាលនោះ លោកជាមេទ័ពរបស់ថៃ និងលោក ប្រាវីត វង្សាវណ្ណ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារថៃ ដើម្បីឲ្យភាគីថៃដកទ័ពចំនួន១០នាក់ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ ដែលពេលនោះហើយ កាន់តែស្ដែងយ៉ាងច្បាស់ ពីភាពប៉ិនប្រសព្វរបស់ លោក ជា តារា ដែលលោកនិយាយត្រឹមតែ៥នាទីប៉ុណ្ណោះ ភាគីថៃក៏បាន ទទួលយកសំណើរ ដោយដកទ័ពចេញពីទឹកដីប្រទេសកម្ពុជាភ្លាម។

ភាពអង់អាចក្លាហាន និងគំរូវីរភាពរបស់នាយឧត្តមសេនីយ៍ ជា តារា បានបន្សល់នៅការគោរពស្រលាញ់ និងនឹករលឹកពីសំណាក់មេទ័ព នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានរូមសមរភូមិ ដើម្បីការពារ ជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ គន់ គីម ដែលជាមេកើយ របស់នាយឧត្តមសេនីយ៍ ជា តារា បានរំលឹកនូវអនុស្សាវរីយ៍ និងលើកបង្ហាញគំរូវីរភាពជាច្រើនរបស់នាយឧត្តមសេនីយ៍ ជា តារា ។

តាមរយៈអង្គភាពព័ត៌មាន  នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា នាយឧត្តមសេនីយ៍ ជា តារា គឺជាសេនាធិការដ៏ជំនាញ និងប៉ិនប្រសប់មួយរូប បានប្រគៀកស្មាជាមួយរូបលោក ដើម្បីដាក់ចេញនៅយុទ្ធវិធី និងកលយុទ្ធនានា ដើម្បីប្រយុទ្ធប្រដេញ ខ្មាំងសត្រូវចេញពីទឹកដីខ្មែរ កាលពីអំឡុងឆ្នាំ២០០៨។

នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងទៀតថា ក្រៅពីការរួម ប្រយុទ្ធបណ្ដេញខ្មាំងសត្រូវហើយនោះ នាយឧត្ដមសេនីយ៍ ជា តារា ក៏បានរួមចំណែកជាច្រើន ក្នុងការងារកសាង និងអភិវឌ្ឍន៍តំបន់ព្រំដែន នៅតំបន់ប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើមនោះ។

នាយឧត្តមសេនីយ៍ គន់ គីម បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការទូលថ្វាយព្រះមហាក្សត្រ សម្រាប់ការតែងតាំង និងផ្តល់ឋានៈជូននាយឧត្តមសេនីយ៍ ជា តារា នាពេលនេះ។ លោកទេសរដ្ឋមន្ត្រី បានចាត់ទុកការទទួលបានតួនាទី និងឋានៈរបស់ នាយឧត្តមសេនីយ៍ ជា តារា គឺជាការផ្ដល់នូវកិត្តិយសដ៏ឧត្តុងឧត្តមសម្រាប់នាយឧត្តមសេនីយ៍ ជា តារា ដែលនាយទាហានមួយរូបបានលះបង់បញ្ញាញាណ កម្លាំងកាយចិត្តដ៏ស្មោះស្ម័គ្របំផុតចំពោះជាតិមាតុភូមិ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបង្ហាញពីមនោសញ្ចាតនាគោរពស្រលាញ់ចំពោះនាយឧត្តមសេនីយ៍ ជា តារា ជាពិសេសនឹករលឹកនូវស្នាមអនុស្សាវរីយ៍ផ្អែក ល្វីង ប្រៃ ជូរ ចត់ និងការតស៊ូជាច្រើននៅលើសមរភូមិរួមគ្នា។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានជូនពរនាយឧត្តមសេនីយ៍ ជា តារា ឱ្យទទួលបានជោគជ័យជាមួយ តួនាទី និងភារកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗលើតួនាទីភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ក្រោមការដឹកនាំរបស់បុរសខ្លាំងសម្តេចតេជោ ហ៊ុន សែន៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.