ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន យកការមើលរូបថតចាស់ៗ ដើម្បីបំបាត់ភាពនឿយហត់ រឿងនយោបាយក្នុងសប្តាហ៍នេះ

សម្តេចតេជោ ហ៊ុន សែន យកការមើលរូបថតចាស់ៗ ដើម្បីបំបាត់ភាពនឿយហត់ រឿងនយោបាយក្នុងសប្តាហ៍នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក ដែលអភិបាលខេត្តកែប បានផ្ញើជូនសម្តេច។

សម្តេចតេជោ បានលើកឡើងថា សម្តេចមិនដែលបានឃើញរូបថតមួយសន្លឹកនេះឡើយ។ សម្តេចតេជោ បានសន្និដ្ឋានរូបថតនេះថតនៅឆ្នាំ១៩៨៦ ពេលដែលសម្តេចមានអាយុ ៣៤ឆ្នាំ។ សម្តេចតេជោ បានសរសេរសំណេរពាក់ព័ន្ធរូបថតមួយសន្លឹកនេះយ៉ាងដូច្នេះ «បើពិនិត្យតាមវ៉ែនតាដែលខ្ញុំពាក់រូបថតនេះ អាចថតក្នុងឆ្នាំ១៩៨៦ ដែលពេលនោះខ្ញុំមានអាយុ៣៤ឆ្នាំ។ សក់ក្បាលរបស់ខ្ញុំនាពេលនោះមិនមានថ្នាំបាញ់ឱ្យរឹងនោះទេ គឺជាសក់ក្បាលធម្មជាតិ ដែលរាងអង្គាដីឬរួញបន្តិច។ ដោយសារបែបនេះ បានជាសក់កូនស្រីពៅកាលពីតូច និងចៅស្រីទី២១ សក់ក្រញ៉ាញ់ដូចសក់ខ្ញុំដែរ»។

ទន្ទឹមនឹងការបង្ហាញរូបថតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ផងដែរថា នៅក្នុងសប្តាហ៍នេះ ជាសប្តាហ៍នយោបាយ ដែលនាំឱ្យសម្តេចជ្រើសយកការមើលរូបថតចាស់ៗ ដើម្បីបំបាត់ការនឿយហត់។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន មានសកម្មភាពការងារជាច្រើន ដូចជាសម្ពោធសមិទ្ធផលស្ពានស្ទឹងត្រង់-ក្រូចឆ្មារ, ជួបភ្ញៀវជាឯកអគ្គរដ្ឋទូតបារាំង និងរដ្ឋទូតវៀតណាម ហើយសកម្មភាពសម្តេចតេជោ ត្រូវចំណាយពេលច្រើននោះ គឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ រយៈពេលពីរថ្ងៃ ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំនេះ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ហើយបញ្ចប់ទៅនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ បានចំណាយពេលជាច្រើនម៉ោង ដើម្បីជជែក និងដឹកនាំកិច្ចប្រជុំ។ ការដែលកម្ពុជាទទួលបានឱកាសធ្វេីជាម្ចាស់ផ្ទះ កំណត់ប្រធានបទសម្រាប់ឱ្យមេដឹកនាំប្រទេស៥១ អង្គការដៃគូពីរជជែកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងប្រកបដោយមោទនភាពសម្រាប់ប្រជាជាតិទាំងមូល។

តាមរយៈធ្វេីជាផ្ទះកិច្ចប្រជុំនេះ បានបង្ហាញថា កម្ពុជាដែលធ្លាប់យាយីដោយសង្គ្រាម ធ្លាប់ធ្លាក់ក្នុងហាយនភាពពីអតីតកាលនោះ ពេលនេះគឺមានសមត្ថភាព មានធនធាន (ជាពិសេសធនធានមនុស្ស) គ្រប់គ្រាន់ក្នុងការធ្វេីការ និងចូលរួមដោះស្រាយវិបត្តិទាំងឡាយជាមួយពិភពលោក។ កិច្ចប្រជុំនេះ បានបង្ហាញកាន់តែច្បាស់ពីភាពខ្លាំងរបស់កម្ពុជានាពេលបច្ចុប្បន្ន។ កិច្ចប្រជុំនេះ ក៏នឹងនាំកិត្តិស័ព្ទកម្ពុជាកាន់តែខ្ទរខ្ទារទៅកាន់ឆាកអន្តរជាតិផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.