ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

​ឯកឧត្តម ជាវ តា​យ សមាជិក​គណ​:​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា ប្រធាន​គណ​:​កម្មា​ធិ​ការគណបក្សខេត្តដឹកនាំមន្រ្តីអញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មក​ចែក​ជូន​កងកម្លាំង​សមត្ថកិច្ច ដែល​ឈរជើង នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាលវែង

​ឯកឧត្តម ជាវ តា​យ សមាជិក​គណ​:​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា ប្រធាន​គណ​:​កម្មា​ធិ​ការគណបក្សខេត្តដឹកនាំមន្រ្តីអញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មក​ចែក​ជូន​កងកម្លាំង​សមត្ថកិច្ច ដែល​ឈរជើង នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាលវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឯកឧត្តម ជាវ តា​យ សមាជិក​គណ​:​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា ប្រធាន​គណ​:​កម្មា​ធិ​ការគណន​ក្សខេត្ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​លោកជំទាវ លាង ហៃ ជាវ​តា​យ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធាន​គណបក្ស​ខេត្ត ប្រធាន​គណ​:​ប្រចាំការ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, រួម​និង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​, មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣, ប្រធាន អនុប្រនា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មក​ចែក​ជូន​កងកម្លាំង​សមត្ថកិច្ច ដែល​ឈរជើង នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ចំនួន​៥៦៧​រូប ដែល​ក្នុងនោះ​មាន «​កម្លាំង​វរៈ​សេនា​តូច នគរបាល​ការពា​ព្រំដែន​គោក លេខ​៨២៥, កម្លាំង​វរៈ​សេនា​តូច​លេខ​១ ចំណុះ​ឱ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​, កម្លាំង​កងការពារ​ព្រំដែន​លេខ​៥០១ ចំណុះ​ឱ្យ​យោធភូមិ​ភាគ​ទី​៥, កម្លាំង​កងពលតូច​អន្តរាគមន៍​លេខ​១៤ ទិស​ជួរមុខ និង​កម្លាំង​ផ្នែក​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​»​។

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​បរិវេណ​ទីបញ្ជាការ​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥ ដោយ​បាន​ការចូលរួម​ពី​ធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ និង​បងប្អូន​កងកម្លាំង​ច្រើន​កុះករ​។

​អំណោយ​របស់​សម្តេច​តេជោ ដែល​ត្រូវ​ប្រគល់​ជូន​កងកម្លាំង​ជួរមុខ ចំនួន​៥​អង្គភាព ដោយ​ក្នុង​មួយ​អង្គភាព​ទទួលបាន អង្ករ​២០០​គីឡូក្រាម​, មី​៣០​កេស​ធំ​, ត្រីខ​៣០​កេស​ធំ និង​ថវិកា​១​លាន ៦០​ម៉ឺន​រៀល​។ ក្នុងឱកាស​នោះ​ប្រតិភូ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ច្រក​ថ្ម​ដា នៃ​ខេត្ត​ពោធិ៍សាត់ ទល់មុខ​នឹង​ច្រក​បាន​ថា​សេន ខេត្ត​ត្រាត ប្រទេស​ថៃ ដើម្បី​ពន្លឿន​ក្នុង​ការបើកច្រ​កមួយ​នេះ ទៅ​ជា​ច្រក​អន្តរជាតិ​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.