ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

​ឃាត់ខ្លួន​អតីត​នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច​ម្នាក់​និង​បក្សពួក​៥​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ក្រុម​ជនសង្ស័យ​ចំនួន ៦ នាក់ ក្នុងនោះ មាន​អតីត​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច​ផងដែរ ត្រូវបាន​កំលាំង​អន្តរាគមន៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បាន​ទាំង​សំបុក​កាលពី​រសៀល​ថ្ងៃទី​21​ខែ​មករា ឆ្នាំ​2017​ស្ថិតក្នុង​ភូមិ​លក ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​សមត្ថកិច្ច​ខេត្ត​កំពត​បាន​ប្រាប់ឱ្យដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារជាតិ​ញៀន​ខាងលើ​ក្នុង​នោះ​មាន​ម្នាក់​ជា​អតីត​នាយប៉ុស្តិ​រដ្ឋបាល​ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ប៉ុន្តែ​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​ក្របខណ្ឌ​នគរបាល​ជាតិ​រយៈពេល​ជាង​1​ឆ្នាំ​មក​ហើយ​ដោយសារ​បុគ្គល​រូប​នេះ​គេចវេះ​ពី​ការងារ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ជនជាប់សង្ស័យ​ទាំង​៦​នាក់​មាន​ឈ្មោះ ទី​1-​ឈ្មោះ​សាន ឌៀ​ត ភេទ​ប្រុស អាយុ​19​ឆ្នាំ ទី​2-​ឈ្មោះ តាន់ លាង ភេទ​ប្រុស អាយុ​29​ឆ្នាំ ទី​3-​ឈ្មោះ​សាន់ ឌី ភេទ​ប្រុស អាយុ​32​ឆ្នាំ ទី​4-​ឈ្មោះ​ឡាន វណ្ណា​រិទ្ធ ភេទ​ប្រុស អាយុ​22​ឆ្នាំ ទី​5​ឈ្មោះ​សាន ដុំ ភេទ​ប្រុស អាយុ​33​ឆ្នាំ និង​ទី​6​ឈ្មោះ ឡឹ​ក សុជាតិ ភេទ​ប្រុស អាយុ​36​ឆ្នាំ ជា​អតីត​មេ​ប៉ុស្តិ​ប៉ូលិស​រដ្ឋបាល ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ឥឡូវ​នេះ​ក្រុម​ជនសង្ស័យ​ទាំង​6​នាក់​សមត្ថកិច្ច​កំពុង​សាកសួរ​ចម្លើយ​នៅក្នុង​ការិយាល័យ​ផ្នែក​គ្រឿងញៀន​និង​ធ្វើ​កំណត់ហេតុ​បន្តទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​តាម​និតិ​វិធី​។​

​គួរ​រំ​ឮ​ក​ផងដែរ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កំលាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​បាន​ចេញ​ប្រតិ​ប​តិ្ត​ការយ៉ាង​ក្តៅគគុក​ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​បាន​សហការ​ជាមួយ​កំលាំង​សមត្ថកិច្ច​តាម​បណ្តា​ស្រុក​នានា​ពិសេស​សហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ​ទើប​ប្រតិ​ប​តិ្ត​ការ​នេះ​បាន​ទទួល​ជោគជ័​យ ។ ម្យ៉ាងទៀត កាលពី​ប៉ុន្មាន​ថ្ងៃមុន កំលាំង​សមត្ថកិច្ច​ខេត្ត​កំពត​ក៏​បាន​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដែល​ជា​មន្ត្រី​នគរបាល​ខេត្ត​កំពត​ម្នាក់​ផង​ដែរ​ដោយ​ដកហូត​បាន​សារជាតិ​ញៀន​មួយចំនួន​ធំ​និង​ក៏​បាន​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​ទៅ​តុលាការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕
​ណា​រិទ្ធ​

 

20170123c-(1) 20170123c-(7)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.