ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KOBO TOOL BOX និងបច្ចុប្បន្នភាព ការប្រើប្រាស់ប្រព័ន្ធ PRISM រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KOBO TOOL BOX និងបច្ចុប្បន្នភាព ការប្រើប្រាស់ប្រព័ន្ធ PRISM រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តព្រះសីហនុ÷គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយបើកវគ្គបណ្ដុះបណ្ដាលដល់អាជ្ញាធរថ្នាក់ខេត្ត ក្រុង ស្រុក អំពីរបៀបប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យនិងធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណឹងទាន់ហេតុការណ៍ពេលមាគ្រោះមហន្តរាយ។

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KOBO TOOL BOX និងបច្ចុប្បន្នភាព ការប្រើប្រាស់ប្រព័ន្ធ PRISM រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុកទាំង៥ លោកអនុប្រធាននាយកដ្ឋានព័ត៌មាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីបច្ចេកទេសគម្រោង គ.ជ.គ.ម និងតំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP) ។

បើកវគ្គបណ្ដុះបណ្ដាល “ស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី (KoBo Tool Box) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ (PRISEM)” សម្រាប់ខេត្តព្រះសីហនុ ក្នុងគោលបំណងបណ្ដុះបណ្ដាល និងផ្សព្វផ្សាយដល់អាជ្ញាធរថ្នាក់ក្រោមជាតិមានខេត្ត ក្រុង ស្រុក អំពីរបៀបប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី (KoBo Tool Box) និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ (PRISEM) ឱ្យទាន់សភាពការណ៍គ្រោះមហន្តរាយ។ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភព​លោក នៃអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីថ្នាក់ក្រោម​ជាតិ។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ក្នុងការអង្កេតតាមដាន និងផ្តល់ព័ត៌មាន ស្តីពីហានិភ័យ និង​គ្រោះមហន្តរាយនានា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះ​មហន្តរាយ PRISM ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់នៅ ​២៥រាជធានី ខេត្ត​ចាប់ពីឆ្នាំ២០២១ និងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
ប្រពន្ធ័ PRISM ត្រូវបានបង្កើតឡើងក្នុងគោលបំណងរួមបញ្ចូលលំហូរព័ត៌មានរបស់​ក្រសួង​ពាក់​ព័ន្ធ​​​​នានា​​ ដូចជាអត្តសញ្ញាណគ្រួសារក្រីក្រ និងជាវេទិការដែលផ្តល់ព័ត៌មានបច្ចុប្បន្នភាព​ ស្តីពី​គ្រោះ​មហន្ត​រាយទាន់ ពេលវេលាសម្រាប់ជំនួយដល់អ្នកធ្វើការសម្រេចចិត្ត ក្នុងការធ្វើផែនការត្រៀមបង្ការ និងការឆ្លើយតប​។

តួនាទី និងលក្ខណៈពិសេសរបស់ប្រព័ន្ធ PRISM សម្រាប់មន្ត្រីបង្គោលថ្នាក់ក្រោមជាតិជាអ្នកបញ្ចូលទិន្នន័យ និងពិនិត្យមុនពេលបញ្ជូនមកថ្នាក់ជាតិ ការបង្កើត និងចងក្រងជារបាយការណ៍ ស្តីពីផលប៉ះពាល់ដោយស្វ័យប្រវត្តិ និងរក្សាទុកជាប្រវត្តិទិន្នន័យ ឬប្រវត្តិព្រឹត្តិការណ៍នានាដែលបានកើតឡើងនាពេលកន្លងមកឱ្យមានភាពងាយស្រួលក្នុងការទាញយកទិន្នន័យយកមកប្រើប្រាស់តាមតម្រូវការជាក់ស្តែង សម្រាប់ធ្វើផែនការត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តមានប្រសាសន៍ តាមរយៈវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ អាជ្ញាធរថ្នាក់ក្រោមជាតិរួមមានមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ក្រុង ស្រុក ត្រូវ ខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ក្នុងវគ្គបណ្ដុះបណ្ដាលនេះដើម្បីបន្តផ្សព្វផ្សាយអំពីព័ត៌មាន នៃការកើតឡើងនូវគ្រោះមហន្តរាយតាមរយៈធម្មជាតិក្ដី ឬសកម្មភាពរបស់មនុស្សក្ដី និងបន្តជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗបន្តទៀតកាន់តែមានប្រសិទ្ធិភាព៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.