ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

សម្ដេចក្រឡាហោមសខេងជួបពិភាក្សាការងារជាមួយលោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ

សម្ដេចក្រឡាហោមសខេងជួបពិភាក្សាការងារជាមួយលោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សម្ដេចក្រឡាហោមសខេងជួបពិភាក្សាការងារជាមួយលោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក  ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអនុញ្ញាតជូនលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ជួបសម្ដែងការគួរសម និងពិភាក្សាការងារតាមប្រព័ន្ធZoom។ 

ក្នុងជំនួបនោះលោកស្រីអគ្គលេខាធិការរងអង្គការរងអង្គការសហប្រជាជាតិបានជម្រាបជូនសម្ដេចក្រឡាហោមអំពីការរៀបចំកិច្ចប្រជុំតុមូលលើកទី២ ថ្នាក់រដ្ឋមន្ត្រីស្ដីពីការងារការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងការគោរពអញ្ជើញសម្ដេចក្រឡាហោមក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំលើកទី២ដែលលោកស្រីបានជម្រាបជូននេះ។ 

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណជូនលោកស្រីអគ្គលេខាធិការរងដែលបានជម្រាបជូនអំពីកម្មវិធីខាងលើ ហើយជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានសម្ដែងការអបអរសាទរកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្ថិតិអត្រានុកូលដ្ឋានដែលរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងនោះសម្ដេចក៏បានថ្លែងគាំទ្រឱ្យមានជាវេទិកាកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីនេះ។ 

សម្ដេចក៏បានជម្រាបជូនលោកជំទាវអំពីបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋានរបស់កម្ពុជា ដោយសម្ដេចបានជម្រាបជូនថាកម្ពុជាបាននិងកំពុងតែខិតខំយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងសកម្ម ហើយកម្ពុជាក៏មានផែនការយុទ្ធសាស្ត្ររបស់ខ្លួន ២០១៧-២០២៦ ដែលផែនការនេះ កំពុងអនុវត្តរហូតដល់បច្ចុប្បន្ន។ 

សម្ដេចបន្តថាទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់រៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗមួយចំនួនជាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្មជាដើម ដែលក្នុងគោលដៅជាសំខាន់គឺខិតខំធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅមួយគឺមនុស្សម្នាក់មានអត្តសញ្ញាណមួយ។ 

សម្ដេចក៏បានចាត់ទុកថាកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ខាងមុខនេះ ក៏ជាឱកាសមួយក្នុងការបង្កើតភាពដៃគូថ្មីមួយទៀតដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជាក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋានដែលកម្ពុជាកំពុងតែអនុវត្តពេលនេះ។ 

លោកស្រីអគ្គលេខាធិការរងក៏បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះកម្ពុជាដែលបានបង្កើតនូវផែនការជាតិរយៈពេល១០ឆ្នាំ ២០១៧-២០២៦ ហើយទន្ទឹមគ្នានេះមកដល់ពេលនេះមានរយៈពេល៤ឆ្នាំមកហើយ និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់មួយចំនួនដែលសម្ដេចបានជម្រាបជូនក្នុងគោលដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋម្នាក់មានអត្តសញ្ញាណតែមួយ។ 

លោកស្រីក៏បានជម្រាបជូនដែរថាគោលបំណងនៃការរៀបចំនូវសន្និសីទកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះក៏ជាគោលបំណងមួយក្នុងការជំរុញប្រទេសនានាដែលចូលរួមនោះបង្ហាញពីបទពិសោធន៍ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពាក់ព័ន្ធទៅនឹងការងារអត្រានុកូលដ្ឋាននេះផងដែរ។ 

ចំពោះកិច្ចប្រជុំនេះដែរ លោកស្រីបានជម្រាបជូនសម្ដេចបន្តថាលោកជំទាវសូមគោរពអញ្ជើញសម្ដេចចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងនូវសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបានលើការងារអត្រានុកូលដ្ឋាន ស្តិតិអត្រានុកូលដ្ឋាននេះ ដែលកិច្ចការនេះមានសារៈសំខាន់ និងពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវគោលដៅទី១៦នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ 

ជាការឆ្លើយតបការអញ្ជើញនេះ សម្ដេចសូមថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីនេះ ហើយសម្ដេចនឹងអញ្ជើញចូលរួមតាមការអញ្ជើញ និងបានបញ្ជាក់ទៀតថាកិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការធ្វើសេចក្ដីថ្លែងការណ៍ដើម្បីចែករំលែកបទពិសោធន៍ខ្លះៗដែលកម្ពុជាសម្រេចបានក្នុងពេលកន្លងមក។ 

សម្ដេចក៏បានជម្រាបជូនលោកស្រីដែរថា ផ្អែកលើប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ដែលកិច្ចការអត្រានុកូលដ្ឋាននេះត្រូវបានកំទិចចោលស្ទើរតែទាំងស្រុងនៅក្នុងអំឡុងទស្សវត្សឆ្នាំ១៩៧០ ហើយមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើកិច្ចការនេះ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ច្រើនតាមយុទ្ធសាស្ត្រដែលបានដាក់ចេញកន្លងមក ដើម្បីបំរើកិច្ចការប្រកបជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គម។ 

សម្ដេចបានថាមិនតែប៉ុណ្ណោះ វឌ្ឍនភាពការងារអត្រានុកូលដ្ឋាននេះក៏បានបំរើទៅដល់ការងារចុះឈ្មោះបោះឆ្នោត និងការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋផងដែរ។ 

លោកស្រីបានថ្លែងអំណរគុណជូនសម្ដចចំពោះព័ត៌មានអំពីវឌ្ឍនៈភាពនៃការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានរបស់កម្ពុជា និងបានបន្តថាអង្គការសហប្រជាជាតិនៅតែបន្តជួយគាំទ្រដល់កម្ពុជាលើការងារនេះជាបន្តទៀត។ 

សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណលោកស្រីចំពោះការប្ដេជ្ញាចិត្តជួយកម្ពុជាលើការងារនេះ។ សម្ដេចក៏បានជូនពរលោកស្រីឱ្យទទួលបានជោគជ័យក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ៕

      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.