ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

អភិបាលខណ្ឌឫស្សីកែវ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជួយធ្វើអនាម័យសម្អាតបរិស្ថានក្នុងការរស់នៅ និងដើម្បីលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជួយធ្វើអនាម័យសម្អាតបរិស្ថានក្នុងការរស់នៅ និងដើម្បីលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ប្រមូលទុកដាក់រាល់កាកសំណល់សំរាមផ្សេងៗ ការរក្សាអនាម័យ សម្អាតបរិស្ថាន ជុំវិញការរស់នៅប្រកបដោយផាសុខភាព មានរបៀបរៀបរយ ដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។

ការអំពាវនាវរបស់លោក ឯក ឃុនដឿន ធ្វើឡើងក្នុងពេលលោក និងសហការី បាននាំយករថយន្ដចុះធ្វេីអនាម័យ សម្អាតបរិស្ថាន សណ្ដាប់ធ្នាប់សាធារណ: និងលាងបោសសំអាតផ្លូវលេខ៥៩៨ ផ្លូវ៣០ម៉្រែត ផ្លូវហ្រ្គេនភ្នំពេញ និងតាមបណ្ដារផ្លូវតូច-ធំផ្សេងៗមួយចំនួនទៀត ក្នុងមូលដ្ឋានខណ្ឌ បន្ទាប់ពីមានកិច្ចសហការល្អ ពីមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌឫស្សីកែវ សូមសំណូមពរដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់នូវការបោះចោលរាល់កាកសំណល់ផ្សេងៗ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមរក្សានូវអនាម័យ បរិស្ថានល្អ ជំវិញការរស់នៅដោយផាសុខភាព និងដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ក្រោយពីមានកិច្ចសហការល្អ ពីក្រុមការងារការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធាណៈខណ្ឌ និងក្រុមការងារមន្ទីរសាធាណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.