ខណ្ឌដូនពេញ ត្រៀមចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (ឆ្នាំ២០២២-២០២៥) នាពេលខាងមុខនេះ
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨:៣០នាទីព្រឹក រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់ដើម្បីបំពេញតារាងឧបសម្ព័ន្ធ ក្នុងការដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (ឆ្នាំ២០២២-២០២៥) របស់បេក្ខភាពខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កិច្ចប្រជុំនេះ ក៏មានកាចូលរួមពី លោក-លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញ សាលារាជធានីភ្នំពេញ គណៈអភិបាល/គណៈនាយក/តំណាងអធិការនគរបាលខណ្ឌ/តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ/លោក-លោកស្រី ប្រធានការិយាល័យទាំង១១/លោក-លោកស្រី ចៅសង្កាត់នាយនគរបាលប៉ុស្តិ៍ទាំង១១ / លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣ និង តំណាងក្រុមហ៊ុន មីសូដា ប្រចាំខណ្ឌដូនពេញ ផងដែរ៕




