ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន

មេ​ឈ្មួញ​ឈ្មោះ ណូ នៅ​បន្ត​ដឹកឈើ​ប្រណីត​យកទៅលក់​នៅ​ប្រទេស​វៀតណាម ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនៈគីរី ៖ មេ​ឈ្មួញ​ដុះ ស្លែ​ឈ្មោះ ណូ នៅតែ​បន្ត​ដឹក ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​បា​ឡែន យកទៅលក់​នៅ  ប្រទេស​វៀតណាម​យ៉ាង​អ​នា ធិបតេយ្យ ដោយ​មិន​ខ្លាច សមត្ថកិច្ច​ធ្វើ​ការបង្ក្រាប​សោះ  ឡើយ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ  ដែល​រស់នៅ​ក្បែរ​ទីតាំង​ស្តុក ឈើ​របស់​ឈ្មួញ​ឈ្មោះ ណូ  មាន​ខ្នងបង្អែក​នៅ​ពីក្រោយ សម្រាប់​កាង​មុខរបរ​ខុស ច្បាប់​របស់​ខ្លួន ហើយ​ប្រើ  ប្រាស់​រថយន្ត​បា​ឡែន​សម្រាប់ ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ ប្រទេស​វៀតណាម​ទាំ​យប់ ទាំង​ថ្ងៃ ។​

​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ឈរជើង​នៅលើ​ផ្លូវជាតិ លេខ ៧៨ ពី​ក្រុង​បាន​លុង​ទៅ  តំបន់​ព្រំដែន​ស្រុក​អូរយ៉ាដាវ  បានឱ្យដឹងថា ក្នុងចំណោម  ឈ្មួញ​ជាច្រើន​ដែល​ធ្វើ​សកម្ម ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ លក់​នៅ​ប្រទេស​វៀតណាម នោះ គឺ​ឈ្មោះ ណូ បាន​ដឹក ជញ្ជូន​ឈើ​ប្រណីត​ច្រើនជាង គេ​មិន​ក្រោម​ពី ១០ ទៅ​២០  ជើងទេ មិន​ថា​ថ្ងៃ​ឬ​យប់នោះ ទេ​ហើយក៏​មាន​ការដឹកជញ្ជូន ឈើ​តាម​ម៉ូតូ​ជា​ច្រើន​គ្រឿង ចូល​មក​ទំលាក់​ទុក​ផងដែរ ។​

​ប្រភព​បាន​ឱ្យដឹងទៀតថា  សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ លក់​នៅ​ប្រទេស​វៀតណាម  តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា ដាវ ដោយ​ពុំ​មាន​មន្ត្រីរដ្ឋបាល  ព្រៃឈើ​ឬ​សមត្ថកិច្ច​ដែល​ពាក់ ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប ឡើយ ។ សូម្បីតែ​លោក កែប  កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនៈគីរី​ក៏​រក្សា​ភាព ស្ងៀមស្ងាត់​ដែរ​ដើម្បី​ធ្វើ​ជា​ថ្នូរ នឹង​ផលប្រយោជន៍​ផ្ទាល់ ។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង  ក្រុង​បាន​លុង​ត្រូវបាន​គេ​ដឹងថា  ជា​អ្នក​បើកដៃ​ឱ្យ​ឈ្មួញ​ឈ្មោះ  ណូ ជា​អ្នក​ប្រមូល​ទិញ​ឈើ  និង​ដឹកជញ្ជូន​ឈើ​យកទៅ លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​ពេញបន្ទុក ។ ដោយ ឡែក ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង  កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ គួរតែ​ចាត់វិធានការ​និង ពិនិត្យ​មើល​បទល្មើស​ដែល កើតឡើង​នៅក្នុង​ខេត្ត​រតនគីរី  ព្រោះ​ឈ្មួញ​ឈ្មោះ ណូ និង ឈ្មួញ​ជាច្រើន​នាក់​ទៀត នៅ  តែ​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ ប្រទេស​វៀតណាម​យ៉ាង​អ​នា ធិបតេយ្យ ដោយ​គ្មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ធ្វើការ​បង្ក្រាប  សោះឡើយ ៕

 

p16

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.