ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ក្រសួងមហាផ្ទៃ ព្រមានមិនចុះបញ្ជីឱ្យ «គណបក្សកម្ពុជានិយម» របស់ លោក យ៉ែម បុញ្ញឫទ្ធិ បើមិនកែសម្រួលលក្ខន្តិកៈ និងរៀបចំ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹមត្រូវ

ក្រសួងមហាផ្ទៃ ព្រមានមិនចុះបញ្ជីឱ្យ «គណបក្សកម្ពុជានិយម» របស់ លោក យ៉ែម បុញ្ញឫទ្ធិ បើមិនកែសម្រួលលក្ខន្តិកៈ និងរៀបចំ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹមត្រូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានព្រមានថា ខ្លួននឹងមិនចុះបញ្ជីឱ្យ គណបក្សកម្ពុជានិយម របស់ លោក យ៉ែម បុញ្ញឫទ្ធិ នោះឡើយ បើគណបក្សនេះ មិនកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និងរៀបចំ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ។ នេះបើតាមលិខិតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីី. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន  ទទួលបាន។

ក្នុងលិខិតផ្ញើទៅកាន់ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងស្ថាបនិក គណបក្សកម្ពុជានិយម សម្តេចបានបញ្ជាក់ដូច្នេះថា៖ ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំចុះឈ្មោះ «គណបក្សកម្ពុជានិយម» ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមលិខិត ដូចចុះក្នុងយោងខាងលើ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា គណៈកម្មាធិការ បណ្តោះអាសន្នគណបក្សកម្ពុជានិយម ពុំបានភ្ជាប់មកជាមួយនូវ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ស្របតាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានទម្រង់ ន ការសរសេរទុកចន្លោះទំនេរចោលក្នុងទំព័រ ជាច្រើន ត្រង់ជំពូក និងផ្នែកនីមួយៗ នៃលក្ខន្តិកៈ និងខ្លឹមសារក្នុង ប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមានដូចខាងក្រោម៖

* ប្រការ៩ ប្រការ១៧ ប្រការ២០ ប្រការ២៥ ប្រការ៣០ ប្រការ៣៤ ប្រការ៤១ និងប្រការ៤៣ នៃ លក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
* ប្រការ២០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្ស នយោបាយ។
* ប្រការ៤៩ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២៧ នៃច្បាប់ស្តីពីគណបក្ស នយោបាយ។

លើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃ បានស្នើឱ្យ គណបក្សកម្ពុជានិយម ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និងត្រូវរៀបចំនូវ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹម ត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយឡើងវិញ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងជាកំហិត។ ក្នុងករណីមិនអនុវត្ត តាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.