ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ ១៩៥៣-៩ វិច្ឆិកាឆ្នាំ២០២១ រំលឹកខួបលើកទី ៦៨

រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ ១៩៥៣-៩ វិច្ឆិកាឆ្នាំ២០២១ រំលឹកខួបលើកទី ៦៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ ១៩៥៣-៩ វិច្ឆិកាឆ្នាំ២០២១ រំលឹកខួបលើកទី ៦៨

ខេត្តបន្ទាយមានជ័យ៖ គ្រប់បុគ្គលទាំងអស់ ដែលចេញ-ចូលក្នុងបរិវេណរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត- ក្រុង -ស្រុក ឃុំ -សង្កាត់ ត្រូវមានកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាលឬក្រសួងការពារជាតិ នេះគឺជាការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០២១។

លោក អ៊ុំ រាត្រី មានប្រសាសន៍ទៀតថា៖ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិ្តបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រគេនជូនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលមានអាយុ១៨ ឆ្នាំឡើង និងប្រជាពលរដ្ឋមានអាយុ១២ ឆ្នាំដល់អាយុក្រោម ១៨ ឆ្នាំ បានចប់គ្រប់តាមផែនការជាក់ស្ដែង និងចំពោះកុមារអាយុចាប់ពី៦ ឆ្នាំដល់អាយុក្រោម១២ ឆ្នាំ បានចាក់លើសផែនការ និងកំពុងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដល់អាយុ៥ឆ្នាំ ។ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងវិធានការនានារបស់រាជរដ្ឋាភិបាលដ៏មានប្រសិទ្ធភាព ធ្វើឲ្យការគ្រប់គ្រងស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ កំពុងឈានទៅរកភាពល្អប្រសើរឡើងវិញ។

លោកអភិបាលខេត្ត បានបន្តថា៖ ក្នុងឆ្នាំ២០២១នេះ  រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ ២០២១ រំលឹកខួបលើកទី៦៨។

ក្នុងកិច្ចប្រជុំនេះផងដែរ  អស់លោកថ្នាក់ដឹកនាំមន្ទីរ  អង្គភាព មេបញ្ជាការ ស្នងការនគរបាលខេត្ត ក៏បានលើកឡើងបញ្ជាក់ផងដែរ ប៉ាង វណ្ណាសេដ្ឋប្រធានមន្ទីរកសិកម្មខេត្ត បានរាយការណ៍ពីវិស័យ​កសិកម្ម ក្រោយពីទឹកជំនន់បានកំពុងស្រកចុះជាបណ្ដើរៗហើយនោះ ប្រជាកសិករប្រកបរបរកសិកម្ម កំពុងមមាញឹក ដើម្បីបង្កបង្កើនផល ឬស្ដារឡើងវិញ ពិសេសដំណាំស្រូវប្រាំង។ ឯវិស័យអភិវឌ្ឍន៍ជនបទ លោក ជា យុទ្ធារុណ ប្រធានមន្ទីរក៏បានលើកឡើងថាក្នុងឆ្នាំ ២០២១នេះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមទីជនបទមានការខូចខាតតិចជាងឆ្នាំ២០២០ ហើយក្រសួងក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ និងត្រៀមជួសជុលឡើងវិញនាពេលខាងមុខនេះ។ ពាក់ព័ន្ធនឹងផ្នែកសន្តិសុខ លោកសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការភូមិភាគទិសទី១ បន្ទាយមានជ័យ បានលើកឡើងថា សមត្ថកិច្ចខ្មែរយើងនិងសមត្ថកិច្ចថៃ បានសហការគ្នាទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់និងបានស្រាវជ្រាវឃាត់ខ្លួន មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់បានជាហូរហែរ បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីផងដែរ ៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.