ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Inyoman Sukasana អនុព័ន្ធយោធា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ និងអមដោយវត្តមានរបស់លោកវរសេនីយ៍ឯក Mochammad Rizal អនុព័ន្ធយោធាឥណ្ឌូនេស៊ី ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Inyoman Sukasana បានជម្រាបជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសមិទ្ធិផលការងារជាច្រើន ដែលសម្រេចបានក្នុងអាណត្តិការទូតយោធារបស់លោក ដោយសារទទួលបានកិច្ចសហការល្អពីគ្រប់ប្រភេទទ័ព នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាបណ្តាស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកធ្វើឱ្យទំនាក់ទំនាក់រវាងប្រទេស និងកងទ័ពទាំងពីរ កាន់តែរីកចម្រើនឈានឡើង ជាពិសេសទំនាក់ទំនងមិត្តភាពជាបងប្អូនដ៏ជិតស្និទ្ធរវាងប្រជាជនទាំងពីរ ក៏ត្រូវបានពូនជ្រំរឹងមាំតាំងពីអតីតកាលដល់បច្ចុប្បន្ន និងបន្តទៅអនាគត។

នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ដែលប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលបានរងគ្រោះក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ លោកបានគោរពកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺរាតត្បាតនេះ យ៉ាងមានប្រសិទ្ធភាពទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ ហើយដែលជោគជ័យនេះ គឺពិតជាបានកើតឡើងដោយមានការចូលរួមចំណែកមិនអាចខ្វះបានរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក។ ជាការបញ្ជាក់បន្ថែមរបស់លោកវរសេនីយ៍ឯក Inyoman Sukasana។

បន្ថែមពីនេះ លោកវរសេនីយ៍ឯក Inyoman Sukasana ក៏បានថ្លែងអំណរគុណជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះគ្រប់មន្ត្រីការទូតទាំងអស់ ដែលបំពេញបេសកកម្មនៅកម្ពុជា តាមរយៈការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយភាពកក់ក្តៅបំផុត ដោយជាក់ស្តែងមន្ត្រីក្នុងការិយាល័យអនុព័ន្ធយោធារបស់លោកទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នា រួមទាំងការចាក់ដូសទី៣ ផងដែរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះជោគជ័យ នៃបេសកកម្មការទូតយោធា របស់លោកវរសេនីយ៍ឯក Inyoman Sukasana និងបានអរគុណចំពោះកិច្ចខិតប្រឹងប្រែងរបស់លោកនៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកផ្លាស់ប្តូរបទពិសោធន៍លើការងារប្រឆាំងភេរវកម្ម ជាដើម។

មេបញ្ជាការកងទ័ពជើងគោក ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់លើមូលដ្ឋាននៃ MOU រវាងស្ថាប័នទាំងពីរ ក្នុងឆ្នាំ២០០៧ និងកំពុងត្រូវបានជំរុញបន្ថែមទៀតដោយផ្តោតលើការភ្ជាប់ទំនាក់ទំនងរវាឯកភាព និងអង្គភាពចំណុះ ដែលជាប្រតិបត្តិករផ្ទាល់ នៃសកម្មភាពសហប្រតិបត្តិការ។

ក្នុងជំនួបនេះផងដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានយកឱកាសនោះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ប្រជាជន និងកងទ័ពឥណ្ឌូនេស៊ី ដោយបានរំឭកឡើងវិញ អំពីការចូលរួមចំណែកយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូនេស៊ី នៅក្នុងការដំណើរការស្វែងរកសន្តិភាព ក៏ដូចជាការកសាងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា តាំងពីទស្សវត្សរ៍ឆ្នាំ៩០ រហូតមកដល់បច្ចុប្បន្ន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.