ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញផែនការ៩ចំណុច ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញផែនការ៩ចំណុច ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា ឆ្នាំ២០២១ ក្រោមកិច្ចដឹកនាំពីលោក ជាវ តាយ អភិបាលខេត្ត និងដោយបានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។

បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះរួចមក, ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយស្មោះត្រង់ត្រឹមត្រូវ។

ក្នុងឱកាសនោះ លោកក៏បានដាក់ចេញនូវផែនការចំនួន៩ចំណុចធំៗ ដើម្បីធ្វើការឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋរួមមាន៖

ទី១៖ របាយការណ៍របស់រដ្ឋបាលត្រូវកែទម្រង់ឱ្យបានល្អប្រសើរ ទៅតាមកែណែនាំ របស់ក្រសួងមហាផ្ធៃ ពិសេសច្បិតយកចំណុចសំខាង់ៗ និងលំអិត ធ្វើការឆ្លើយតបទៅតាមមន្ទីរអង្កភាព ឱ្យមានប្រសិទ្ធភាព

ទី២៖ ការប្រមូលចំណូលពន្ធប្រថាប់ត្រា ត្រូវផ្សព្វផ្សាយឱ្យអស់លទ្ធភាព

ទី៣៖ មន្ត្រីក្រោមឱវាទ ត្រូវគោរពសិទ្ធិ និងតួនាទីភារកិច្ចរបស់ខ្លួន

ទី៤៖ ត្រូវសាងសង់អគាររដ្ឋបាលស្រុកតាលោសែន ឱ្យបានក្នុងឆ្នាំ២០២២ខាងមុខ នៅលើដីគ្រោងទុករបស់រដ្ឋ

ទី៥៖ ចំពោះសាលាឃុំ ដែលមិនទាន់សាងសង់ ជាក់ស្តែងនៅស្រុកវែលវែង ត្រូវសាងសង់ឱ្យរួចរាល់ នៅក្នុងឆ្នាំ២០២២

ទី៦៖ ជុំវិញរបាយការណ៍សកម្មភាពរបស់មន្ទីរ បើមិនមានការកែប្រែទេនោះ គឺទទួលយក

ទី៧៖ ចំពោះការលើកឡើង របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ជុំវិញការសាងសង់មណ្ឌលបន្សាបគ្រឿងញៀន មជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្ត គឺជាចំណុចល្អប្រសើរមួយ បញ្ហានេះខេត្តនឹងទទួលយកទៅពិនិត្យ

ទី៨៖ បរិវេណកោះសំពៅមាស ដែលមានការខូចខាត មន្ទីរសាធារណការខេត្ត ត្រូវទទួលមុខការដោះសា្រយ ដើម្បីរៀបចំភ្លើង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ក្នុងការទទួលភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋឡើងវិញ

និងទី៩៖ ដោយឡែកចំពោះការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ត្រូវពន្លឿន និងធ្វើការផ្លាស់ប្តូរឱ្យបានឆាប់រហ័ស ចំពោះអត្តសញ្ញាណប័ណ្ណចាស់ មកថ្មី ក្នុងការត្រៀមចុះឈ្មោះ និងត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០២២ ខាងមុខ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.