1. កំពង់ស្ពឺ÷ពុក ម៉ែ មា មីង បងប្អូនទាំងអស់ រស់នៅត្រូវមានអនាម័យ បីកុំ បីការពារ ក្រោម បរិបទថ្មីជំងឺកូវីដ19 នឹងត្រូវរស់នៅជាមួយជំងឺដែលពលរដ្ឋគ្រប់រូបត្រូវប្រុងប្រយ័ត្នការឆ្លងរីករាលដាលជំងឺនៅតាមសហគមន៍ ដែលបងប្អូនកំពុងរស់នៅ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត មានប្រសាសន៍ បែបនេះនៅពេលលោកជំទាវចែកអំណោយរាជរដ្ឋាភិបាលកម្ពុជា នៅវត្តសំរោង ឃុំមនោរម្យ ស្រុកថ្ពង និងនៅវត្តអង្គតាប៉ុក ឃុំជើងរាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ប្រមាណ ៣១០ គ្រួសារ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
    លោកជំទាវ បានបន្តទៀតថា អំណោយទាំងនេះពុំអាចផ្គត់ផ្គង់ក្រុមគ្រួសារបងប្អូនបានយូរអង្វែងនោះទេ ដូច្នេះសូមឱ្យបងប្អូនត្រូវចេះបង្ករបង្កើនផលស្រូវ និងដាំដំណាំរួមផ្សំ ដើម្បីលក់ដូរនៅតាមទីផ្សារ បានចំណូលចិញ្ចឹមជីវិត បងប្អូនរស់នៅត្រូវមានអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងចូលរួមជាសង្គម ដោយចូលរួមណែនាំកូនចៅនៅឱ្យឆ្ងាយពីគ្រឿងញៀន បើកបរត្រូវគោរពច្បាប់ចរាចរណ៍ មិនប្រើអំពើហិង្សាក្នុងសង្គមគ្រួសារផងដែរ។

សូមក្រុមការងារចាក់សំឡេងដើមលោកស្រី ស្រី លីណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជនដូចតទៅ
អំណោយរាជរដ្ឋាភិបាលកម្ពុជាដែលយកទៅចែកជូនដល់ពលរដ្ឋរួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខមួយចំនួនទៀតផងដែរ។