ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជយ័ អញ្ជើញសម្ភោធំ អាគារការិយាល័យច្រកចេញចូលតែមួយកាត់បន្ថយពេលវេលានិងការចំនាយថវិការ បង្កើនភាពជឿជាក់ជូនប្រជាពលរដ្ឋ្ឋ

ឯកឧត្ដម អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជយ័ អញ្ជើញសម្ភោធំ អាគារការិយាល័យច្រកចេញចូលតែមួយកាត់បន្ថយពេលវេលានិងការចំនាយថវិការ បង្កើនភាពជឿជាក់ជូនប្រជាពលរដ្ឋ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ដបន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី

អភិបាលខេត្តបន្ទាយមានជ៏យ ស្នើអោយស្រុកពីរម៉ាឡៃនិងអូរជ្រៅដែល ទើបបានទទួលអាគារការិយាល័យច្រកចេញចូលតែមួយ បន្តផ្សព្វផ្សាយនិងធ្វើបញ្ជរបិតប្រកាសនូវតម្លៃសេវាជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអោយយល់ពីតម្លៃសេវាសាធារណៈផ្សេងៗ ងាយស្រួលដល់ការស្នើសុំ កាត់បន្ថយពេលវេលានិងការចំនាយថវិការ បង្កើនភាពជឿជាក់ជូនពួកគាត់។

ឯកឧត្ដម អ៊ុំ រាត្រីថ្លែងដូច្នេះកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១ ខណះអគារការិយាល័យច្រកចេញចូលតែមួយ ចំនួន២បន្ថែមទៀតនៅរដ្ឋបាលស្រុកម៉ាឡៃ និងរដ្ឋបាលស្រុកអូរជ្រៅ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយការសាងសង់រួចរាល់ដើម្បីបម្រើសេវាសាធារណៈផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅក្នុងក្រុងស្រុកទាំង៩ទូទាំងខេត្តបន្ទាយមានជ័យ នៅសល់តែពីស្រុកប៉ុណ្ណោះមិនទាន់ដំណេីរការិយាល័យច្រកចេញចូលតែមួយ។

ដោយឡែកអាគារច្រកចេញចូលនៅស្រុកស្វាយចេក ក៏បានសាងសង់រួចរាល់គ្រោងនឹងដាក់ឱ្យប្រេីប្រាស់ផ្លូវការនៅសប្តាហ៍ក្រោយ ចំពោះភ្នំស្រុកកំសាងសងមិនទាន់រួចរាល់នោះទេ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសេីរ ត្រូវមានអាប្បកិរិយាសុភាពរាបសារួសរាយរាក់ទាក់ជាមួយពលរដ្ឋ ពេលមកសុំការផ្តល់សេវា ដោយមិនត្រូវប្រើពាក្យពេជន៍មិនសមរម្យទៅលើពួកគាត់ដែលជាពលរដ្ឋឡើយ។

មួយវិញទៀតឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំក្រុង-ស្រុក គ្រប់អង្គភាពការិយាល័យច្រកចេញចូលតែមួយត្រូវមានការបិទបដាប្រកាសព័ត៌មានទាក់ទិនទៅនឹងការផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ ថាតើសេវាណាខ្លះត្រូវមានការបង់សេវា សេវាណាខ្លះដែលមិនត្រូវមានការបង់សេវា ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ពិសេសត្រូវចូលរួមផ្សព្វផ្សាយពីសេវាសាធារណៈផ្សេងៗ ឲ្យដល់មូលដ្ឋានដេីម្បីគាត់បានជ្រាបនិងយល់ដឹងទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.