ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនចំនួន៣ ក្នុងខេត្តបាត់ដំបង

ប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនចំនួន៣ ក្នុងខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីប្រកាសឱ្យចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការដ្ឋាននគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក អភិបាល ស្រុកកំរៀង ភ្នំព្រឹក សំពៅលូន ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ចប្រចាំការនៅតាមច្រកទ្វារព្រំដែន កងកម្លាំងសមត្ថកិច្ចភាគីប្រទេសថៃ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

យោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៤៦៤ប្រក ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ បានសម្រេចដូចខាងក្រោម៖

*ទី១៖ ផ្ទេរភារកិច្ចលោក ឃឹម ទិព្វមុនី ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ឱ្យទៅកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។

*ទី២៖ ផ្ទេរភារកិច្ចលោក នាង ច័ន្ទថារ៉ា ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ឱ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន។

*ទី៣៖ ផ្ទេរភារកិច្ចលោក មឿ ណារុង ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក។

*ទី៤៖ ផ្ទេរភារកិច្ចលោក ណាត ចាន់រ៉េត ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង។

លោក សុខ លូ បានថ្លែងថា ដោយសារតែបញ្ហាការឆ្លងរីករាលនៃជំងឺកូវីដ១៩ មានការធូរស្បើយច្រើន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសបើកដំណើរការសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីមានការអាក់ខានដោយសារការផ្ទុះជាសហគមន៍កន្លងមកនេះ ហើយក៏ផ្ដល់ឱកាសក្នុងការរៀបចំពិធីផ្ទេរ និងប្រគល់ភារកិច្ច ដែលអាចជួបជុំគ្នាឡើងវិញ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានណែនាំដល់កងកម្លាំងសមត្ថកិច្ចប្រចាំការច្រក ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាង ឱ្យកាន់តែរឹងមាំ ក្នុងន័យដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ឬអំពើខុសច្បាប់នានា ដែលកើតមាននៅក្នុងតំបន់ព្រំដែនសមីរបស់ខ្លួន ដើម្បីរក្សានូវគុណប្រយោជន៍របស់ប្រទេសទាំងសង្ខាង ទាំងផ្នែកសន្ដិសុខសុវត្ថិភាព និងផ្នែកសន្ដិភាពប្រទេស។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្តោតសំខាន់ផងដែរចំពោះបញ្ហាដែលកំពុងប្រឈមសព្វថ្ងៃ គឺបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង ជាបញ្ហាដែលរដ្ឋបាលស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ត្រូវតែពង្រឹងឱ្យ បានជាប់ជាប្រចាំ ដោយមិនត្រូវលែងដៃឡើយ ព្រោះល្បែងស៊ីសង ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន បង្កឱ្យមានអសន្ដិសុខសង្គម ធ្វើឱ្យកើនឡើងនូវអំពើលួចឆក់ប្លន់ កាប់សម្លាប់ បង្កភាពភ័យខ្លាចដល់ ប្រជាពលរដ្ឋ ធ្វើឱ្យការអនុវត្តខុសក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពមិនមានបានល្អផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.