ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

រដ្ឋមន្ត្រីសុខាភិបាល និងអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងការដ្ឋានសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ១៩

រដ្ឋមន្ត្រីសុខាភិបាល និងអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងការដ្ឋានសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល រួមជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្ត ដោយបានពិនិត្យម៉ាស៊ីនផលិតអុកស៊ីហ្សែន សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ ជាពិសេសសម្រាប់អ្នកជំងឺកូវីដ-១៩ និងការដ្ឋានសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ កំពុងដំណើរការសាងសង់ ដែលមានសមត្ថភាពអាចដាក់អ្នកជំងឺបានប្រមាណ២៣០គ្រែ។

ក្នុងនោះម៉ាស៊ីនផលិតអុកស៊ីហ្សែន គឺមានសមត្ថភាពផលិតអុកស៊ីហ្សែនបាន ៣០ម៉ែត្រគូបក្នុងមួយម៉ោង។ ដោយឡែកសំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទំហំទទឹងប្រវែង៣៣ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញពិនិត្យទីតាំងសម្រាប់សាងសង់អគារថ្មីរបស់មន្ទីរពេទ្យ ដែលបានធ្វើការសិក្សាររួចហើយ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសនោះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានពាំនាំនូវការកោតសរសើរពីសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ជូនដល់មន្រ្តីសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.