ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹក និងណែនាំបន្ថែមឱ្យពិនិត្យពិច័យ និងយកចិត្តទុកដាក់ខ្ពស់លើការផលិតបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពាក់ព័ន្ធអត្តសញ្ញាណរបស់អ្នកចាក់ ជាពិសេសឈ្មោះជាភាសាអង់គ្លេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹក និងណែនាំបន្ថែមឱ្យពិនិត្យពិច័យ និងយកចិត្តទុកដាក់ខ្ពស់លើការផលិតបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពាក់ព័ន្ធអត្តសញ្ញាណរបស់អ្នកចាក់ ជាពិសេសឈ្មោះជាភាសាអង់គ្លេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹក និងណែនាំបន្ថែមឱ្យពិនិត្យពិច័យ និងយកចិត្តទុកដាក់ខ្ពស់លើការផលិតបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពាក់ព័ន្ធអត្តសញ្ញាណរបស់អ្នកចាក់ ជាពិសេសឈ្មោះជាភាសាអង់គ្លេស

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹក និងណែនាំបន្ថែមឱ្យពិនិត្យពិច័យ និងយកចិត្តទុកដាក់ខ្ពស់លើការផលិតបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពាក់ព័ន្ធអត្តសញ្ញាណរបស់អ្នកចាក់ ជាពិសេសឈ្មោះជាភាសាអង់គ្លេស គឺឱ្យត្រូវគ្នានឹងលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណជាដើម។

ការក្រើនរំលឹកបែបនេះ ព្រោះតែសម្តេចតេជោ បារម្ភខ្លាចការដាក់ឈ្មោះជាភាសាអង់គ្លេស លើបណ្ណចាក់វ៉ាក់សាំង ខុសពីឈ្មោះលើលិខិតឆ្លងដែន នាំឱ្យលំបាកក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេស។

តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា នេះ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសនេះជម្រាបជូនក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាក្រសួងការពារជាតិ សម្រាប់ផ្នែកចាក់វ៉ាក់សាំង ខិតខំធ្វើកាត់ចាក់វ៉ាក់សាំងនេះ ហើយដាក់ឈ្មោះនេះឱ្យបានត្រឹមត្រូវ»។

សម្តេចតេជោបន្តថា «ជាពិសេសក្នុងផ្នែកភាសាអង់គ្លេស ព្រោះថាប្រជាពលរដ្ឋរបស់យើង មន្ត្រីរបស់យើងមានការចាំបាច់ក្នុងការធ្វើដំណើរទៅក្រៅប្រទេស។ ក្នុងករណីដាក់ឈ្មោះជាភាសាអង់គ្លេស មិនបានត្រឹមត្រូវស្របទៅតាមឈ្មោះដែលមានក្នុងលិខិតឆ្លងដែន គឺមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានទេ។ សូមយកចិត្តទុកដាក់ទៅលើការដាក់ឈ្មោះឱ្យបានត្រឹមត្រូវទាំងជាភាសាខ្មែរ និងទាំងជាភាសាអង់គ្លេស សម្រាប់ការប្រើប្រាស់ក្នុងការចេញទៅក្រៅប្រទេស»។

សូមបញ្ជាក់ថា លើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាបានធ្វើនាពេលបច្ចុប្បន្ននេះ បានបង្ហាញទិន្នន័យមួយចំនួនមានដូចជា៖ លេខកាត, ឈ្មោះរបស់អ្នកចាក់ជាភាសាខ្មែរ និងអង់គ្លេស, លេខអត្តសញ្ញាណបណ្ណ, ប្រភេទវ៉ាក់សាំង, ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងផងដែរ។

បណ្ណចាក់វ៉ាក់សាំង បាននិងកំពុងក្លាយទៅជាតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ននេះ។ សម្រាប់នៅកម្ពុជា បណ្ណចាក់វ៉ាក់សាំងនេះ នឹងតម្រូវឱ្យបុគ្គលម្នាក់ៗបង្ហាញមុនពេលពួកគេចូលទីតាំងសាធារណៈនានា មានដូចជាទីតាំងលក់ដូរ និងអាហារដ្ឋានជាដើម។

នៅតាមបណ្តាប្រទេសមួយចំនួន ក៏កំពុងតម្រូវឱ្យមានការបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះផងដែរ សម្រាប់ជនបរទេសដែលចង់ធ្វើដំណើរចូលទៅកាន់ប្រទេសរបស់ពួកគេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.