ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

អភិបាលខេត្តកំពត អំពាវនាវដល់មាតាបិតា អាណាព្យាបាលរបស់កុមារ ត្រូវនាំកូនអាយុ៥ឆ្នាំ មកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា

អភិបាលខេត្តកំពត អំពាវនាវដល់មាតាបិតា អាណាព្យាបាលរបស់កុមារ ត្រូវនាំកូនអាយុ៥ឆ្នាំ មកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បាននិងកំពុងអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរបស់កុមារ ត្រូវជំរុញនាំកូនអាយុ៥ឆ្នាំ មកទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២១ ម្សិលមិញ ឱ្យបានគ្រប់ៗគ្នា ដោយបានអនុវត្តនៅគ្រប់តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៩ ទូទាំងខេត្ត ដោយមានចំនួនប្រមាណជាង ២ម៉ឺននាក់ នៅទូទាំងខេត្តកំពត។

ការអំពាវនាវបែបនេះ របស់លោក លោក ម៉ៅ ធនិន ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងកុមារា កុមារី ដែលបានទៅទទួលការវ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២១ ដលឮកុមារអាយុ៥ឆ្នាំ។

លោក ម៉ៅ ធនិន ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក៏ដូចជាក្នុងដំណើរការបើកប្រទេសឡើងវិញនៅពេលខាងមុខឆាប់ៗ ពិសេសការបើកសាលារៀនឱ្យកុមារបានចូលសិក្សារៀនសូត្រឡើងវិញផងដែរ។

ក្នុងឱកាសយុទ្ធនាការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្តកំពតនោះ គឺមាតាបិតា អាណាព្យាបាល និងកុមារ កុមារី បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់កុមារ អាយុ៥ឆ្នាំនាពេលនេះ៕

 

 លោ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.