កំពត÷នៅម៉ោង ១៤.៣០ នាទីថ្ងៃចន្ទ១១រោជខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន អ ហ ខេត្តកំពតលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ អ ហខេត្តកំពត បាននាំយកថវិការមូលនិធិមហាគ្រួសារ និងថវិការអតីតមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ទោហុីន ចាន់វាសនា នាយរងសេនាធិការ អ ហខេត្ត និងសពលោកអនុសេនីយ៍ត្រី ឡុង សារុន អតីត នាយការិយាលយ័សុខាភិបាល អ ហខេត្តកំពតដោយក្នុងមួយគ្រួសារទទួលបានថវិការួមមានដូចខាងក្រោម÷
១,គ្រួសារសពលោកវរសេនីយ៍ទោ ហុីន ចាន់វាសនា ទទួលបានថវិកាមូលនិធិមហាគ្រួសារ អ ហ ផ ទចំនួន២៤៦៩៣៥០០រៀល(ម្ភៃបួនលានហុកសិបប្រាំបួនយឺនបីពាន់ប្រាំរយរៀល)
២,គ្រួសារសពលោកអនុសេនីយ៍ត្រី ឡុង សារុនទទួលបានថវិការអតីតមហាគ្រួសារ អ ហ ផ ទ ចំនួន៥០០០០០០រៀល(ប្រាំលានរៀល) ក្នុងពិធីលោកឧត្ដមសេនីយ៍ ត្រី មេបញ្ជាការ បាននាំពាក្សផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ដ៍ខ្ពង់ខ្ពស់របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ ភ ម មេបញ្ជាការ អ ហ ផ ទ សូមជួយរំលែកទុក្ខដោយក្ដីក្រៀមក្រមចំពោះសពនាយទាហាន នាយទាហានរងដែលបានស្លាប់ក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិមាតុភូមិកន្លងមក ហេតុនេះហើយសូមអោយគ្រួសារសពយកថវិកាទាំងនេះទៅប្រកបមុខរបររកសុីអោយចំគោលដៅជៀសវាងយកថវិការនេះទៅចំណាយដោយខុសគោលដៅ កម្មវិធីបានចប់សព្វគ្របដោយក្ដី រីករាយក្រៃលែង។






