ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

កម្ពុជា ទទួលបានទូទឹកកកពិសេសសម្រាប់ទុកវ៉ាក់សាំង ចំនួន៩គ្រឿងពីយន្ដការ Covax, ទូនេះអាចរក្សាសីតុណ្ហភាពពី -៨០ ទៅ -២០អង្សា និងផ្ទុកវ៉ាក់សាំងបានជាង២លានដូស

កម្ពុជា ទទួលបានទូទឹកកកពិសេសសម្រាប់ទុកវ៉ាក់សាំង ចំនួន៩គ្រឿងពីយន្ដការ Covax, ទូនេះអាចរក្សាសីតុណ្ហភាពពី -៨០ ទៅ -២០អង្សា និងផ្ទុកវ៉ាក់សាំងបានជាង២លានដូស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ តាមរយៈអង្គការ UNICEF នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ទទួលបាននូវទូទឹកកកពិសេសចំនួន៩គ្រឿង ដែលមានសីតុណ្ហភាពពី -៨០ ទៅ -២០អង្សា ពីយន្ដការ Covax ដើម្បីសម្រាប់ទុកវ៉ាក់សាំងដែលត្រូវការសីតុណ្ហភាពទាបជាងពេលបច្ចុប្បន្ន ដែលកម្ពុជាកំពុងមាន។

ពិធីប្រគល់ និងទទួលនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ធ្វើឡើងដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងលោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រព័ន្ធត្រជាក់នេះនឹងចូលរួមចំណែកដល់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈនៅពេលខាងមុខនេះ កម្ពុជាអាចនឹងមានវ៉ាក់សាំងផ្សេងៗទៀត ដែលតម្រូវឲ្យមានការថែរក្សាទុកដាក់ ចន្លោះពី -៨០ ទៅ -២០អង្សា។

បើតាមលោកស្រី ឱ វណ្ណឌីន ការទទួលបាននូវប្រព័ន្ធត្រជាក់នេះ គឺប្រៀបដូចការត្រៀមលក្ខណៈជាមុនរបស់កម្ពុជា ដែលប្រព័ន្ធត្រជាក់នេះជាអត្ថប្រយោជន៍មួយបន្ថែមទៀតសម្រាប់កម្ពុជា។

លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា កន្លងទៅតែងតែមានការចោទសួរថា ហេតុអ្វីដែលកម្ពុជាមិនគិតគូរទទួលយកនូវវ៉ាក់សាំងដែលរក្សាទុកនៅសីតុណ្ហភាពទាបបំផុត។ ជាការឆ្លើយតបលោកស្រីបានលើកឡើងថា កន្លងមកដោយសារតែកម្ពុជា មិនទាន់មានប្រព័ន្ធត្រជាក់ដូច្នេះហើយ បានកម្ពុជាប្រើប្រាស់នូវវ៉ាក់សាំងដែលនៅសីតុណ្ហភាព ត្រឹម២ ទៅ៨អង្សា។

ជាមួយគ្នានេះ លោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានឲ្យដឹងថា តាមរយៈទូត្រជាក់នេះនឹងជួយពង្រឹងដល់ដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជា សម្រេចបានលទ្ធផលយ៉ាងល្អក្នុងដំណើរការចាក់វ៉ាក់សាំងនេះ។

លោកស្រីបន្ថែមទៀតថា ទូត្រជាក់ចំនួន៩គ្រឿង ដែលបានផ្ដល់ជូនក្រសួងសុខាភិបាលនៅពេលនេះ អាចមានសមត្ថភាពរក្សាទុកនូវវ៉ាក់សាំង បានចំនួន២.៤លានដូស។ ទូត្រជាក់នេះ អាចផ្ទុកនូវវ៉ាក់សាំងប្រភេទ Pfizer និង Moderna ជាដើម។

តំណាងអង្គការយូនីសេហ្វនៅកម្ពុជារូបនេះ បានបង្ហាញនូវមោទនភាពក្នុងការធ្វើការរួមគ្នាជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ហើយក៏សម្ដែងនូវការអបអរសាទរដល់កម្ពុជា ដែលសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមុនផែនការដែលបានកំណត់៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.