ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

អភិបាលខណ្ឌព្រែកព្នៅ ជូនដំណឹងដល់មាតាបិតា-អាណាព្យាបាល ស្ដីពីការចាក់វ៉ាក់សាំងដូសទី១ សម្រាប់កុមារគ្រប់រូប អាយុ៥ឆ្នាំ ដែលមាន៤ទីតាំងចាប់ពីថ្ងៃ១ ខែវិច្ឆិកា

អភិបាលខណ្ឌព្រែកព្នៅ ជូនដំណឹងដល់មាតាបិតា-អាណាព្យាបាល ស្ដីពីការចាក់វ៉ាក់សាំងដូសទី១ សម្រាប់កុមារគ្រប់រូប អាយុ៥ឆ្នាំ ដែលមាន៤ទីតាំងចាប់ពីថ្ងៃ១ ខែវិច្ឆិកា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានចេញសេចក្ដីប្រកាសជូនដំណឹងថ្មីមួយទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា-អាណាព្យាបាល នឹងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលខណ្ឌ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំងដូសទី១ ជូនដល់កុមារគ្រប់រូប អាយុ៥ឆ្នាំ ដែលមានទីលំនៅអចិន្ត្រៃយ៍ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌ ចំនួន៤ទីតាំងផ្សេងៗគ្នា ដែលនឹងប្រព្រឹត្តទៅ (នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១)។

លោក សុខ សម្បត្តិ ក្នុងនាមក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ការចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាមាតាបីតា-អាណាព្យាបាល នឹងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណៈជនទាំងអស់ ស្ដីពីការរៀបចំកម្មវិធីចាក់វ៉ាក់សាំងដូសទី១ ជូនដល់កុមារគ្រប់រូប អាយុ៥ឆ្នាំ នេះបានធ្វើឡើង បន្ទាប់ពីទទួលបានការប្រគល់ភារកិច្ច ពីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ និងក្រោយពីយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង កុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សម្រេចបាន ១០០% នៃផែនការកំណត់ ហើយកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ដូសជុំរុញ» នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលស្ថិតក្រោមការដឹកនាំដោយឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងដូសទី១ សម្រាប់ដល់កុមារគ្រប់រូប អាយុ៥ឆ្នាំ ចំនួន៤កន្លែង ដែលបានរៀបចំឡើងដោយរដ្ឋបាលខណ្ឌព្រែកព្នៅ រួមមាន៖ មណ្ឌលចាក់វ៉ាក់សាំង នៃមន្ទីរពេទ្យបង្អែកព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ, មណ្ឌលចាក់វ៉ាក់សាំង នៃមណ្ឌលសុខភាពសំរោង, ក្នុងសង្កាត់សំរោង, មណ្ឌលចាក់វ៉ាក់សាំង នៃមណ្ឌសុខភាពពញាពន់ ក្នុងសង្កាត់ពន្សាំង, នឹងមណ្ឌលចាក់វ៉ាក់សាំង នៃមណ្ឌលសុខភាពគោករកា ក្នុងសង្កាត់គោករកា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.