ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..!

នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ពិធីអាពាហ៍ពិពាហ៍អាចរៀបចំបានហើយ តែត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម

នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ពិធីអាពាហ៍ពិពាហ៍អាចរៀបចំបានហើយ តែត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អាចរាប់ថាជាដំណឹងរីករាយមួយសម្រាប់គូស្នេហ៍ទាំងឡាយ ដែលបានពន្យារពេលរៀបអាពាហ៍ពិពាហ៍ជាច្រើនថ្ងៃខែ ព្រោះតែជំងឺកូវីដ១៩នោះ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ពិធីអាពាហ៍ពិពាហ៍អាចរៀបចំបានហើយ តែត្រូវកាត់បន្ថយចំនួនមនុស្សចូលរួម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះនៅព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងពេលអញ្ជើញប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជុំទី១ សម្រាប់ពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ឆ្នាំ ក៏ដូចជាប្រកាសបើកសកម្មភាពសេដ្ឋកិច្ចប្រទេសឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងដូច្នេះ «យើងគ្រាន់តែហាមឃាត់កុំឱ្យវាកកកុញតែប៉ុណ្ណឹងទេ តែយើងមិនបានហាមឃាត់ មិនឱ្យរៀបការឯណា។ អ្នកខ្លះភ័ន្តច្រឡំថា យើងមិនឱ្យរៀបការ យើងឱ្យរៀបការ តែសុំឱ្យពិធីនេះកុំឱ្យវាកកកុញដោយមនុស្សតែប៉ុណ្ណឹងតើ»។

សម្តេចតេជោបន្ថែមថា «យើងក៏ចង់បានពិធីធំដែរ ប៉ុន្តែស្ថានភាពហ្នឹងពន្យារទៅទៀតវាមិនកើត អ៊ីចឹងត្រូវតែការ។ តែការយ៉ាងម៉េច ធានាថាការរួចហើយកុំឱ្យស្លាប់ដោយសារកូវីដ១៩។ រឿងវានៅកន្លែងហ្នឹងទេ គិតគូរគ្នាឱ្យច្បាស់ទៅ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តផងដែរ ដល់គូស្នេហ៍ទាំងឡាយឱ្យនាំគ្នាចាក់វ៉ាក់សាំងឱ្យបានរួចរាល់មុននឹងរៀបអាពាហ៍ពិពាហ៍នេះ។

ក្នុងឱកាសនោះសម្តេចតេជោ ក៏បានឆ្លៀតផ្តល់ជាគតិអប់រំដល់គូស្នេហ៍ទាំងឡាយផងដែរថា ការកសាងគ្រួសារមួយឱ្យសុខដុមរមនា មិនស្ថិតនៅលើការរៀបចំពិធីធំ ឬតូចនោះទេ សំខាន់ការផ្តល់តម្លៃ និងការស្រឡាញ់គ្នា។

សម្តេចតេជោ ក៏បានលើកយកករណីសម្តេចជាឧទាហរណ៍ថា សម្តេចរៀបការក្នុងរបប ប៉ុលពត គ្មានពិធីប្រពៃណីអ្វីទាំងអស់ តែចំណងស្នេហ៍សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកសាងសុភមង្គលគ្រួសាររហូតដល់បច្ចុប្បន្នមានកូន៥នាក់ និងចៅៗរហូតដល់ទៅ ២២នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.