ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..!

រដ្ឋបាលខេត្តកោះកុង​ បើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍បញ្ជូលទិន្នន័យថ្មី (KoBo Tool Box) និងបច្ចុប្បន្នភាពប្រព័ន្ធPRISM”

រដ្ឋបាលខេត្តកោះកុង​ បើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍បញ្ជូលទិន្នន័យថ្មី (KoBo Tool Box) និងបច្ចុប្បន្នភាពប្រព័ន្ធPRISM”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តកោះកុង​ បើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍បញ្ជូលទិន្នន័យថ្មី (KoBo Tool Box) និងបច្ចុប្បន្នភាពប្រព័ន្ធPRISM”

ខេត្តកោះកុង ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃចន្ទទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ​អ៊ុក ភ័ក្ត្រា ឣភិបាលរង នៃគណៈឣភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង​ បានអញ្ជេីញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ឧបករណ៍បញ្ជូលទិន្នន័យថ្មី (KoBo Tool Box) និងបច្ចុប្បន្នភាពប្រព័ន្ធPRISM”។

ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភព​លោក ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្រ្តីថ្នាក់ក្រោម​ជាតិតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ក្នុងការអង្កេតតាមដាន និងផ្តល់ព័ត៌មានស្តីពីហានិភ័យ និង​គ្រោះមហន្តរាយនានា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះ​មហន្តរាយ PRISM ត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់នៅ ​២៥រាជធានី/ខេត្ត ​ចាប់ពីឆ្នាំ២០២១ នេះទៅ។​ 

ប្រព័ន្ធនេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ប្រព័ន្ធPRISM ដំបូងបង្កើតឡើងក្នុងគោលបំណងរួមបញ្ចូលលំហូរព័ត៌មានរបស់​ក្រសួង​ពាក់​ព័ន្ធ​​​​នានា​​ ដូចជាអត្តសញ្ញាណគ្រួសារក្រីក្រ និងជាវេទិកាដែលផ្តល់ព័ត៌មានបច្ចុប្បន្នភាព​ ស្តីពី​គ្រោះ​មហន្ត​រាយទាន់ពេលវេលាជំនួយ ដល់អ្នកធ្វើការសម្រេចចិត្ត ក្នុងការធ្វើផែនការត្រៀមបង្ការ និងការឆ្លើយតប​នានា។

តួនាទី និងលក្ខណៈពិសេសរបស់ប្រព័ន្ធ PRISM មានដូចជា ៖

• មន្ត្រីបង្គោលថ្នាក់ក្រោមជាតិ ជាអ្នកបញ្ចូលទិន្នន័យ និងពិនិត្យមុនពេលបញ្ជូនមកថ្នាក់ជាតិ

• ការបង្កើត និងចងក្រងជារបាយការណ៍ស្តីពីផលប៉ះពាល់ដោយស្វ័យប្រវត្តិ និងរក្សាទុក ជាប្រវត្តិទិន្នន័យ ឬប្រវត្តិព្រឹត្តិការណ៍នានាដែលបានកើតឡើងនាពេលកន្លងមក

• មានភាពងាយស្រួលក្នុងការទាញយកទិន្នន័យមកប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង សម្រាប់ធ្វើផែនការត្រៀមបង្ការ និងឆ្លើយតបនានា៕

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.