ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..!

លោកជំទាវ កិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ចូលរួមអបអរសាទរ​ និងគោរពជូនសព្ទសាធុការពរជូន​ សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ក្នុងឱកាសចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម​

លោកជំទាវ កិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ចូលរួមអបអរសាទរ​ និងគោរពជូនសព្ទសាធុការពរជូន​ សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ក្នុងឱកាសចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ កិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ចូលរួមអបអរសាទរ​ និងគោរពជូនសព្ទសាធុការពរជូន​ សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ ក្នុងឱកាសចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម​

ភ្នំពេញ៖ ក្នុងឱកាស ទិវាដ៏ បវមហាប្រសើរថ្លៃថ្លាឧត្តុង្គឧត្តម ដ៏មង្គលាភិរម្យថ្លៃថ្លា​ ប្រកបដោយក្ដីសោមនស្សរីករាយ នៃទិវាចម្រើនជន្មាយុ​ដ៏ឧត្តុង្គឧត្តមរបស់​ សម្តេចចៅហ្វាវាំង​ វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់​ សំអុល​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ នាថ្ងៃទី ១​ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ លោកស្រីកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមសម្តែងនូវក្តីអំណរសាទរឥតឧបមា​ ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយក្រៃលែង​ គោរពជូនសព្ទសាធុការពរជ័យ​ សិរីវឌ្ឍនា​ វិបុលសុខមហាប្រសេីរថ្លៃថ្លា​ ជូន​ សម្ដេចចៅហ្វាវាំង​ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន​ បញ្ញាញាណភ្លឺថ្លាវាងវៃ​ និងជន្មាយុយឺនយូរ​ បន្តរួមចំណែកដឹកនាំកាកបាទក្រហមកម្ពុជា​ និងស្ថាប័នព្រះបរមរាជវាំង​ ទទួលបានជោគជ័យថ្មីៗថែមទៀត។

ក្នុងទិវាដ៏ប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ​ លោកស្រីកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​​ បានគោរពជូន​ សម្តេចចៅហ្វាវាំង​ នូវផ្កាស្រស់ល្អ​ ១កន្ត្រក​ ទឹកមាត់ត្រចៀកកាំ​ ១កន្ត្រក​ និងសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសូម «សម្តែងនូវ​ការគោរពកោតសរសេីរចំពោះគំរូវីរភាពដ៏ឆ្នេីម​ និងគុណបំណាច់ដ៏ឧត្ដុង្គឧត្ដមរបស់​ សម្តេច​ចៅហ្វាវាំង​ ដែលជានិច្ចកាលបានខិតខំយកអស់កម្លាំងកាយ​ ចិត្ត​ ប្រាជ្ញា និងស្មារតី  ប្រកបដោយភាពឈ្លាសវៃ​ និងគតិបណ្ឌិត​ ជាមួយនឹងបទពិសោធន៍ដ៏ប៉ិនប្រសប់​ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលេីកកម្ពស់ការពង្រឹងនីតិរដ្ឋ​ និងជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែមានភាពរីកចំរេីនជឿនលឿនខ្លាំងក្លាថែមទៀត​ ក្នុងបេសកកម្មបម្រេីឧត្ដមប្រយោជន៍​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ សម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់។ លេីសពីនេះទៅទៀត​ សម្ដេចចៅហ្វាវាំង​ បានឆ្លៀតពេលវេលា​ មិនគិតការនឿយហត់​ រួមចំណែកយ៉ាងសកម្មដឹកនាំកាកបាទក្រហមកម្ពុជា​ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ​ ដង្ហែតាមព្រះរាជវីរគំរូមនុស្សធម៌នៃ​ ព្រះករុណាព្រះបរមរតនកោដ្ឋ​ ព្រះករុណាព្រះមហាក្សត្រ​ និងហ្លួងម៉ែ​ ជាអម្ចាស់​ ព្រះប្រធានកិត្តិយស​ កាកបាទក្រហមកម្ពុជា​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។»

ក្នុងបរិយាកាសដ៏ប្រសេីរថ្លៃថ្លានេះ​ ថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិក​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ទាំងអស់ សូមឧទ្ទិសដល់គុណបុណ្យព្រះតនត្រ័យ​ វត្ថុ​ស័ក្ដិសិទ្ធិក្នុងលោក​ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​ សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ​ បវរមហាប្រសេីរ​ ជូន សម្ដេចចៅហ្វាវាំង និង លោក​​​​ជំទាវ ព្រមទាំងបុត្រា​ បុត្រី​ បុត្រប្រសា​ ចៅប្រុស​ ចៅស្រីជាទីស្រឡាញ់ សូមបានប្រកបដោយ​ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​​​​​ឃ្លាត​ឡើយ៕

             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.