ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ចាស់-ថ្មី ចូលជួបសំដែងការគួរសម និងជម្រាបលា

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ចាស់-ថ្មី ចូលជួបសំដែងការគួរសម និងជម្រាបលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក អុីញ៉ូម៉ាន់ ស៊ូកាសាណា អនុព័ន្ធយោធាអមស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មការទូតរយ:ពេល៣ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបសំដែងការគួរសមនាឱកាសនោះ ក៏មានការអមដំណើរដោយលោកវរសេនីយ៏ឯក ម៉ូកអាម៉ាត់ រីហ្សាល់ អនុព័ន្ធយោធាថ្មី ចូលរួមផងដែរ។

លោកវរសេនីយ៏ឯក អុីញ៉ូម៉ាន់ ស៊ូកាសាណា បានថ្លែងអំណរគុណចំពោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ឧិកាសឲ្យរូបលោកទាំងពីរបានចូលជួបសំដែងការគួរសម ដោយលោកវរសេនីយ៍ឯកបានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំមកនេះ រូបលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាទទួលបាននូវភាពកក់ក្តៅ ទាំងក្នុងកិច្ចសហប្រតិបត្តិការក្នុងជួរកងយោធពលខេមរភូមិន្ទ ក៏ដូចជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

លោកវរសេនីយ៍ឯក អុីញ៉ូម៉ាន់ ស៊ូកាសាណា បានបង្ហាញពីមោទនភាព ចំពោះការបំពេញភារកិច្ចជោគជ័យជាច្រើននៅកម្ពុជា ជាពិសេសជាមួយអង្គភាពជាដៃគូរ ដែលមានកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ និងបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ។

លោកអនុព័ន្ធយោធាឥណ្ឌូនេស៊ីបានសម្ដែងនូវការជឿជាក់ថាក្រោយបញ្ចប់ការប្រឈមជំងឺកូវីដ-១៩ កងទ័ពប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធថែមទៀត តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ដែលក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ទាំងផ្នែកប្រវត្តិសាស្ត្រ និង វប្បធម៌។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលបានខិតខំស្វែងរកសន្តិភាពនៅកម្ពុជា ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានបញ្ជូនកងទ័ពមួកខៀវក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរៀបចំដំណើរការបោះឆ្នោតនៅកម្ពុជា។

អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ គ្រឿងបំពាក់ផ្សេងៗ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន លើផ្នែកជំនាញទ័ពពិសេស ប្រឆាំងភេរវកម្ម។

អគ្គមេបញ្ជាការ ជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី នៅតែបន្តសហប្រតិបត្តិការជាមួយគ្នា ដើម្បីឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ មានភាពល្អប្រសើរទ្វេឡើងថែមទៀត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.