ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារអាយុ៥ឆ្នាំ

រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារអាយុ៥ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ជូនដល់ដែលមានកុមារអាយុ៥ឆ្នាំ នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានស្រោចស្រប់ទូទាំងប្រទេស ធ្វើប្រជាជនបានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនោះវីរុសបំម្លែងថ្មី Detal ដែលបានឆ្លងនៅក្នុងបណ្ដាខេត្តមួយចំនួន និងរាជធានីភ្នំពេញ និងការបញ្ឈប់ការឆ្លងរីករាលដាលក្នុងសហគមន៍ ជាក់ស្តែងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការដល់កុមារអាយុ៥ឆ្នាំ នៅក្របខណ្ឌទូទាំងប្រទេស។

ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តានាំកូន ចៅ ដែលមានអាយុ ៥ឆ្នាំទៅចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ដើម្បីធ្វើឱ្យមានភាពសាំនៅក្នុងសហគមន៍ ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកស្រី បាន ស្រីមុំ បានបន្ថែមថា «បើទោះបីជាយើងចាក់វ៉ាក់សាំង រួចហេីយយ៉ាងណាក្តី ក៏យើងកុំភ្លេចចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនានាឱ្យបានសមស្របជាពិសេសវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាកាត់ផ្តាច់ខ្សែរចម្លងការរីករាលដាលនៃកូវីដ១៩»។

ក្មួយៗកុមារា កុមារី ដែលបានទទួលវ៉ាក់សាំងនាពេលនេះ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង សម្រាប់ជូនប្រជាពលរដ្ឋ តាមរយៈការបញ្ជាទិញ តាមរយៈយន្តការទ្វេភាគី ពហុភាគី និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើឱ្យកម្ពុជា មានលទ្ធភាពផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះថា ដំណើរការនៃការចាក់វ៉ាក់សាំងបានល្អ សម្រាប់ប្រទេសកម្ពុជា គឺមានយន្តការ៥ធំៗ ក្នុងនោះទីមួយគឺទី១៖ អភិបាលកិច្ចល្អ, ទី២៖ មានប្រភពវ៉ាក់សាំងច្បាស់លាស់, ទី៣៖ មានធនធានថវិកាសម្រាប់ប្រើប្រាស់, ទី៤៖ មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥៖ ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ការផ្តល់វ៉ាក់សាំងកុមារអាយុ៥ឆ្នាំនាពេលនេះ ត្រូវផ្តល់ឱ្យតាមមណ្ឌលនានា ក្នុងខេត្តប៉ៃលិន មានដូចជា៖ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន, មណ្ឌលសុខភាពភ្នំស្ពង់ និងមណ្ឌលសុខភាពផ្សារព្រំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.