ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ 

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ 

ខេត្ត​បាត់ដំបង÷ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ និង​ ឯកឧត្ដម​ ជីវ​ ចន្ទ​តារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​តាកែវ​ និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​ លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៅ​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ២១:២២​ នាទី​ នៅ​ចំណុច​ផ្ទះ​សំណាក់​យីហោ​ ភ្នំ​ ឌិន​ តារា​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ផ្សារ​ ឃុំ​ភ្នំឌិន​ ស្រុក​គិរីវង់​ ខេត្ត​តាកែវ​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ឃុង​ ញីវ​​ និង​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ យុគ​ សារ៉ាត់​​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​​ (​ យក​រថយន្ត​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០១​ នាក់​ ឈ្មោះ​ វ៉ាន​ មឿន​ ហៅ​ ឡាក់​ ឡូ​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តាត​ ឃុំ​មេទឹក​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ មក​កាន់​ស្នងការដ្ឋាន​ ។

👉 កាល​ពី​ថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០:២០​ នាទី​ នៅ​ចំណុច​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ កែ​ ស៊ី​នួន​ ស្ថិតនៅ​ក្នុង​ក្រុមទី​ ២០​ ភូមិ​អូរតាគាំ​២​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​ និយាយកុហក​ទៅ​ជនរងគ្រោះ​ ឈ្មោះ​ អុង​ ប៊ុន​ធាង​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ផ្សារ​ព្រំ​ សង្កាត់​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ថា​ខ្លួន​ជា​សន្តិសុខ​មន្ទីរពេទ្យ​ ដេីម្បី​​អោយ​ជនរងគ្រោះ​ប្រគល់​កូនសោរ​រថយន្ត​អោយ​ខ្លួន​។

​ នៅ​ពេល​ដែល​ជនរងគ្រោះ​ប្រគល់​កូនសោរ​រថយន្ត​អោយ​ហេីយ​ ជនសង្ស័យ​ក៏បាន​បេីក​រថយន្ត​ទៅ​បាត់​រហូត​ដល់​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ ទេីប​កម្លាំង​សមត្ថកិច្ច​យេីង​ បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ក្នុង​ស្រុក​គិរីវង់​ ខេត្ត​តាកែវ​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖
-​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus RX330 ពណ៌​ ទឹកមាស​ ស៊េរីឆ្នាំ​ ២០០៤​ ពាក់ស្លាកលេខ​ បាត់ដំបង​ 2B-8568 (​ ជា​រថយន្ត​របស់​ជនរងគ្រោះ​ )​
-​ ទូរស័ព្ទ​ដៃ​ សេរី​ចាស់​ ០១​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.