ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

ជនសង័្សយដែលបន្លំខ្លួនជាសន្តិសុខលួចយករថយន្តរបស់ជនរងគ្រោះពីខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាលតាមក្របួចបានរហូតដល់ ស្រុកគិរីវង់ ខេត្តតាកែវ

ជនសង័្សយដែលបន្លំខ្លួនជាសន្តិសុខលួចយករថយន្តរបស់ជនរងគ្រោះពីខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាលតាមក្របួចបានរហូតដល់ ស្រុកគិរីវង់ ខេត្តតាកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនសង័្សយដែលបន្លំខ្លួនជាសន្តិសុខលួចយករថយន្តរបស់ជនរងគ្រោះពីខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាលតាមក្របួចបានរហូតដល់ ស្រុកគិរីវង់ ខេត្តតាកែវ

ខេត្តបាត់ដំបង ៖ បើតាមលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មខណ្ឌកម្រិតនៃស្នងការខេត្តបាត់ដំបងបានឲដឹងថា÷កាលពីថ្ងៃសៅរ៍ ៩រោចខែអស្សុជ ឆ្នាំឆ្លូវត្រីស័​ក​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០​២១ វេលាម៉ោង ២១និង២២ នាទី នៅចំណុចផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ដែលស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយ​មានការសម្របសម្រួលលើនីតិវិធីពី លោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង រួមទាំងបានការសម្រប​សម្រួល​លើនីតិវិធីពី លោក ជីវ ចន្ទតារ៉ា ព្រះរា​ជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ​យាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប រួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបា​ត់​ដំបង​ ដែលមានលោកវរសេនីយ៍ឯកពេជ្រ​ សា​រ៉ែន​ ជាអធិការ​ សហការជាមួយ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែល​មានកម្លាំង ការិ​យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ឃុង ញីវ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សា​រ៉ាត់ ប្រតិបត្តិការបង្ក្រាបករណីលួច(យករថយ​ន្ត ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួ​ន ០១ នាក់ ឈ្មោះ វ៉ាន មឿន ហៅ ឡាក់ ឡូ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិក្តាត ឃុំមេ​ទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មកកាន់ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយរថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 មកជាមួយផង។

លោកវរសេនីយ៍ឯក នាយការិយាល័យកម្រិតស្រាលព្រហ្មខណ្ឌបានបន្តថា÷ករណីដោយ មូលហេតុឈានដល់ការឃាត់​និងនាំខ្លួនមុខសញ្ញាជាជនសង័្សយខាងលើនេះគឺកាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១០និង២០ នាទី នៅចំណុចមន្ទីរពេទ្យ កែ ស៊ីនួន ស្ថិត​នៅក្នុងក្រុមទី ២០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាព និយាយកុហកទៅជន​រ​ងគ្រោះ ឈ្មោះ អុង ប៊ុនធាង ភេទប្រុស អា​យុ ៤៣ ឆ្នាំ មានទីលំនៅភូមិ ផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថាខ្លួនជាសន្តិសុខមន្ទីរពេទ្យនេះ ដើម្បីឱ្យជនរងគ្រោះប្រគល់កូនសោរថយន្តឱ្យខ្លួន បើកយកទៅទុកនៅកន្លែងចតរថយន្តរបស់មន្ទីរពេទ្យ នៅក្នុងខណៈ​ដែលជនរងគ្រោះខាងលើ នាំក្រុមគ្រួសាររបស់គាត់មកកាន់មន្ទីរពេទ្យនេះ។

លោកបានបន្តទៀតថា÷នៅពេលដែលជនរងគ្រោះប្រគល់កូនសោរថ​យន្តឱ្យហើយ ជនសង្ស័យក៏បានបើករថយន្តនេះចេញទៅបាត់រហូត ហើយពេលបន្ទាប់មក ក៏មាន​ករណីឆោឡោអំពីសកម្មភាពរបស់ជនសង័្សយខាងលើ បន្លំខ្លួនជាសន្តិសុខមន្ទីរពេទ្យ​ ដោយលួចយករថយន្តរបស់អតិថិជនដែល មកពិគ្រោះជំងឺនៅមន្ទីរពេទ្យ ដែលតាមរយៈការឆោឡោ​នេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាមៗចូល​មកសមត្ថកិច្ចនគរបាល ផែនការងារនគរបាល​ព្រហ្មទណ្ឌ ដើម្បីស្វែងរកជនសង័្សយខាងលើ ។

– រថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568។

ក្រោយពេលទទួលបានព័ត៌មាននេះ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល​បានធ្វើសកម្មភាពស្រាវជ្រាវស្វែងរកជនសង័្សយខាងលើនេះ រហូតដល់ថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០​២១ ទើបសមត្ថកិច្ច ស្វែងរកឃើញនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ និងដកហូតបានរថយន្ត ម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 ( ជារថយន្តរបស់ជនរងគ្រោះ)នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងខណៈដែលជន​សង័្សយកំពុងស្នាក់នៅក្នុងផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់​ ការបន្តតាមនីតិវិធី រីឯរថយន្តត្រូវប្រគល់ជូនជន​រ​ងគ្រោះវិញ។

ជាមួយនឹងរឿងហេតុដ៏កម្រកើតមាននេះ ក្នុងនាម​លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការរំលឹកចំពោះម្ចាស់ទីតាំងប្រកបអាជីវកម្មដ្ឋាននានា នៅក្នុងខេត្តបាត់ដំបងសូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ចំ​ពោះសមាសភាពណាមួយដែលជ្រៀតបន្លំខ្លួនចូលមកធ្វើសកម្មភាពជា(សន្តិសុខឬ ជាអ្នក​យាម)នៅក្នុងទីតាំងរបស់ខ្លួន ដែលតាម ពិតរូបគាត់មិនមែនជា(សន្តិសុខឬអ្នកមានភារកិច្ច)នៅទីនោះហើយធ្វើសកម្មភាពប្រព្រឹត្តអំពើល្មើសច្បាប់នានា ដែលនាំឱ្យបាត់បង់ទ្រព្យ សម្បត្តិម្ចាស់ទីតាំងឬទ្រព្យសម្បត្តិរបស់អតិថិជនរបស់ខ្លួនដែលមានវត្តមាននៅទីតាំងអាជីវកម្មនោះ ។លោកសូមរំលឹកដាស់តឿនដល់ ប្រជាពល​រដ្ឋ ទូទៅ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំ​ពោះ​សកម្មភាពណាមួយ មុនពេលប្រគល់សម្ភារៈ​ឬវត្ថុមានតម្លៃឱ្យទៅគេ ដើម្បីចៀសវាងនូវសកម្មភាពដូចករណីខាងលើនេះស្រាប់៕

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.