ថ្ងៃស្អែកទី១ ខែវិច្ឆិកា នេះតទៅនេះរដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងថា÷យុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារដែរមានអាយុ៥ឆ្នាំ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ
រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដល់ អាណាព្យាបាល ដែលមានកូន អាយុ៥ ឆ្នាំ សូមនាំពួកគាត់ ទៅទទួល វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ ដែលមានទីតាំង មន្ទីរពេទ្យបង្អែក ចតុមុខ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ខាងជើងស្ពានជ្រោយចង្វារ ដោយភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដោយបងប្អូន ត្រូវ អនុវត្តជាប្រចាំ នូវវិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីដ-១៩ ។


សូមអរគុណ



