ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ដល់កុមារអាយុ៥ឆ្នាំនៅក្នុងខេត្តកំពត

រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ដល់កុមារអាយុ៥ឆ្នាំនៅក្នុងខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២ដល់កុមារអាយុ៥ឆ្នាំនៅក្នុងខេត្តកំពត

ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ សូមជម្រាបជូនដំណឹងដល់កុមារា កុមារី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតា បិតា និង អាណាព្យាបាលទាំងអស់ដែលមានកូនឫអ្នករស់នៅក្នុងបន្ទុក អាយុ៥ឆ្នាំ អោយបានជ្រាបថា៖ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ស៊ីណូវ៉ាក់ ដូសទី១ និង ដូសទី២ ដោយរក្សាគម្លាតពីដូសទី១ទៅដូសទី២ គឺ ២៨ថ្ងៃ។ ចាប់ផ្តើមចាក់ជូន ចាប់ពី ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះតទៅ វេលាពីម៉ោង ៨:០០នាទី ដល់ម៉ោង ១៧:០០នាទី (ឈប់សម្រាក អាហារថ្ងៃត្រង់ម៉ោង១២:០០ដល់ម៉ោង១៤:០០នាទីរសៀល) ហើយពុំមានការឈប់សម្រាក ថ្ងៃសៅរ៍-អាទិត្យ និង ថ្ងៃបុណ្យ ឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូម មាតាបិតា អាណាព្យាបាលទាំងអស់ នាំកុមារដែលមានអាយុ៥ឆ្នាំ មកចាក់វ៉ាក់សាំងនៅតាមទីតាំងដែលកំណត់ក្នុងតារាងខាងក្រោម និង សូមយកមកជាមួយនូវ៖សំបុត្រកំណើត ឫ សៀវភៅគ្រួសារ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យធ្វើប័ណ្ណចាក់វ៉ាក់សាំងជូននិងបញ្ចូល ទិន្នន័យក្នុងប្រពន្ធ័គ្រប់គ្រងការចាក់វ៉ាក់សាំង ហើយសូមប្រកាន់ភ្ជាប់នូវ វិធានការ ៣ការពារ និង ៣កុំ និង រក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរប្រកបដោយសេចក្ដីថ្លៃថ្នូរ។

រដ្ឋបាលខេត្តកំពត សង្ឃឹមនិងជឿជាក់ថា អាណាព្យាបាលទាំងអស់នឹងយកចិត្តទុកដាក់នាំកូនមកចាក់វ៉ាក់ សាំងអោយបានគ្រប់ៗ គ្នា ដើម្បីការពារសុខភាព រួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៏។ សូមជូនភ្ជាប់នូវទីតាំងចាក់វ៉ាក់សាំងដូចបានរៀបរាប់ក្នុងតារាងខាងក្រោម។ ចំពោះព័ត៌មានលំអិត សូមទាក់ទងផ្ទាល់ទៅទីតាំងចាក់វ៉ាក់សាំងនីមួយៗ ៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.