ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ បន្ទាប់ពីប្រតិបត្តិការយ៉ាងស្វិតស្វាញរយៈពេលជាង៨ខែ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ឈានដល់បិទយុទ្ធនាការសម្រាប់ការចាក់ជូនអ្នកមានអាយុ ៦ឆ្នាំឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ។ ទន្ទឹមនឹងការបិទយុទ្ធនាការចាក់សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើងនេះ ក៏នឹងមានការបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំនេះ។

ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនៅថ្ងៃស្អែកនេះ គឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រជាក់ត្រចង់របស់កម្ពុជាលើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។

កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ បានរងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងស្រួចស្រាវក្រោយព្រឹត្តិការណ៍ «ឆ្លងក្នុងសហគមន៍២០កុម្ភៈ»។ រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបើកការសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយជំងឺឆ្លងសាកល ដែលត្រូវបានសម្តេចតេជោចាត់ទុកជាសត្រូវគ្មានស្រមោលនេះ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

វិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺតាមវិធានការសុខាភិបាល ដូចជាការបិទខ្ទប់តំបន់ឆ្លងរីករាលដាលខ្លាំង បិទអាជីវកម្មមិនចាំបាច់ បិទការធ្វើដំណើរឆ្លងដែន និងការជំរុញប្រជាពលរដ្ឋអនុវត្តវិធានការការពារ «៣កុំ៣ការពារ»។ ក្រៅតែពីការប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលហើយនោះ ការប្រឹងប្រែងក្នុងការរុករកអ្នកឆ្លងជំងឺ និងជួយព្យាបាលអ្នកឆ្លងឱ្យផុតពីការស្លាប់ ក៏ជាកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លាមួយរបស់រាជរដ្ឋាភិបាល។

ក្រុមគ្រូពេទ្យ ដែលត្រូវបានប្រសិទ្ធនាមជា «ទ័ពអាវស» រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ បានប្រឹងប្រែងរួមគ្នាដោយមិនសំចៃកម្លាំងនោះឡើយ ក្រោមបទបញ្ជារួមពីអគ្គមេបញ្ជាការកំពូលលើសមរភូមិ សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លង និងការស្លាប់របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងយុទ្ធសាស្ត្រសឹកទប់ស្កាត់ការចម្លង និងព្យាបាលពលរដ្ឋហើយនោះ អគ្គមេបញ្ជាការកំពូលតេជោសែន ក៏បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាយុទ្ធសាស្ត្រសឹកដ៏ចាំបាច់ក្នុងការយកឈ្នះលើសមរភូមិសង្គ្រាមមេរោគកូវីដ១៩នេះ។

ថ្ងៃទី១០ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយវ៉ាក់សាំងស៊ីណូហ្វាម ប្រមាណជា ៦០ម៉ឺនដូស ដែលជាជំនួយដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិនមកកាន់កម្ពុជា។

ការសម្រេចិត្តបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយវ៉ាក់សាំងរបស់ចិននេះ គឺជាសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកមួយរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ។ ការលំបាកនោះ គឺការសម្រេចចិត្តប្រើវ៉ាក់សាំង ដែលមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ហើយត្រូវបានអង្គការសង្គមស៊ីវិល ក្រុមជំទាស់រាជរដ្ឋាភិបាល ចាប់យកឱកាសនេះរិះគន់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាលរបស់សម្តេច ជាពិសេសបុគ្គលសម្តេចផ្ទាល់តែម្តង។ ពួកគេបានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី មិនគួរប្រថុយប្រថានផ្តល់វ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់ចាក់ជូនប្រជាពលរដ្ឋនោះឡើយ ខណៈក្រុមជំទាស់បានឆ្លៀតចាប់យកបញ្ហាជារបៀបវារៈនយោបាយ ដោយចោទសម្តេចថា យកពលរដ្ឋខ្មែរពិសោធន៍វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិនជាដើម។

ល្បឿននៃការចាក់វ៉ាក់សាំង គឺជាកត្តាកំណត់មួយសម្រាប់ភាពជោគជ័យ ឬបរាជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលប្រៀបដូចការធ្វើសង្គ្រាមនៅលើសមរភូមិដូច្នោះដែរ បើបញ្ជាទ័ពខុស ឬវាយសត្រូវយឺត អាចនឹងធ្វើឱ្យចម្បាំងត្រូវបរាជ័យទាំងស្រុង។ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលជោកជាំលើសមរភូមិសង្គ្រាមក្នុងជម្លោះកម្ពុជាពីអតីតកាលនោះ បានដាក់ចិត្តធ្វើសង្គ្រាមជាមួយកូវីដ១៩ មិនខុសពីសង្គ្រាមប្រដាប់អាវុធពីអតីតកាលនោះដែរ។

សម្តេចតេជោ បានគោរពផែនការដែលខ្លួនបានវិភាគថ្លឹងថ្លែងពិចារណា និងសម្រេចចិត្ត ដោយមិនបានរារែកចិត្តតាមការលើកឡើង ការផ្តល់មតិយោបល់របស់ក្រុមអង្គការសង្គមស៊ីវិល និងក្រុមជំទាស់លើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនារបស់ប្រជាពលរដ្ឋ បានប្រឹងប្រែងប្រយុទ្ធមិនដកដៃនោះឡើយលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។ យុទ្ធសាស្ត្រ និងវិធានការចាំបាច់ៗត្រូវដាក់ជាបន្តបន្ទាប់ ដើម្បីផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានលឿនរហ័សតាមដែលអាចធ្វើទៅបាន។

ក្រៅតែពីការកសាងផែនការចាក់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រើនយោបាយទាំងត្រជាក់ និងក្តៅ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រោះថាការចាក់ដំបូងៗប្រជាពលរដ្ឋហាក់អល់អែកក្នុងការទៅទទួលវ៉ាក់សាំងនេះ។

ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ត្រឹមមានផែនការល្អសម្រាប់ក្នុងការចាក់ជូនប្រជាពលរដ្ឋ មិនទាន់គ្រប់គ្រាន់នោះឡើយ ប្រសិនបើកម្ពុជារកមិនបានវ៉ាក់សាំងតាមផែនការរបស់ខ្លួនទេនោះ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធវិធីចាំបាច់មួយចំនួនក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។

ពាក់ព័ន្ធការរកវ៉ាក់សាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា សម្តេចតេជោមិនមែនជាមេទ័ពដែលឱ្យទ័ពចូលសមរភូមិខ្វះយុទ្ធោបករណ៍សម្រាប់ប្រយុទ្ធនោះឡើយ ហើយបើវាយចូលសមរភូមិ គឺវាយសន្ធប់យកតែម្តង។ ឈរលើស្មារតីនេះ សម្តេចតេជោ ក៏បានសម្រេចយកចិន ធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងឱ្យកុមារអាយុ១២ឆ្នាំ ដល់១៨ឆ្នាំថា «ប៉ុន្តែដោយសារមានបញ្ហាគ្រប់គ្រាន់ទៅលើបញ្ហាទាំងឡាយ ដែលធ្លាប់បានកើតពីអតីតកាល ខ្ញុំបានប្រាប់ទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រាប់ទៅឯកឧត្តម វង្ស៉ី វិស្សុត ដែលជាប្រធានគណៈកម្មការលទ្ធកម្មថា ឱ្យដកអ្វីដែលជាការសន្យា ការសន្យាពេលមុន គឺមានតែកូវ៉ាក់៧លានដូស និងអូស្ត្រាលី៣លានដូស ស្មើនឹង១០លានដូស ហើយដកចេញពីការគិតគូរនៅក្នុងគំនិតរបស់យើង តែត្រូវនិយាយឱ្យច្បាស់ គឺត្រូវយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ រីឯប្រភពដទៃទៀត ជាប្រភពគាំទ្រ»។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «បញ្ហារបស់ខ្ញុំពេលនេះ ដូចពេលមានសង្គ្រាមអ៊ីចឹង។ ខ្ញុំមិនដែលឱ្យបទបញ្ជាទៅថា ត្រូវបាញ់តែ៥គ្រាប់ទេ បាញ់ទៅតាមតម្រូវការនៃការកៀបសង្កត់ ឬក៏កម្ទេចគោលដៅ។ រីឯខ្ញុំបញ្ជាទៅ វង្ស៉ី វិស្សុត ថា ឱ្យតែចិន ហារមាត់ថាលក់មានប៉ុណ្ណា គឺទិញប៉ុណ្ណឹង»។

ក្រៅតែពីការដាក់ចេញនូវវិធានការទាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការប្តេជ្ញាយ៉ាងមុតមាំបំផុតក្នុងការរក និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា បើទោះបីត្រូវបង់តម្លៃណាមួយក៏ដោយ។ ក្នុងឱកាសទទួលវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន សម្តេចតេជោ បានបង្ហាញនូវការប្តេជ្ញាចិត្តនេះយ៉ាងដូច្នេះថា «ទោះបីតម្លៃណាក៏ដោយ វ៉ាក់សាំងត្រូវតែរក ដើម្បីចាក់ជូនប្រជាជនកម្ពុជា។ ទោះបីតម្លៃណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសម្រេចឱ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយដែលពេទ្យអនុញ្ញាតឱ្យចាក់»។

របាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនសរុបជិត ១៤លាននាក់ ស្មើនឹងជិត ៨៦ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់។ ក្នុងនោះអ្នកចាក់គ្រប់ចំនួនពីរដូស បានជាង ១៣លាននាក់ ហើយអ្នកចាក់ដូសទី៣ បានជិត ២លាននាក់។

លទ្ធផលនេះ បានធ្វើឱ្យកម្ពុជាឈរលំដាប់ទី១នៅអាស៊ីអាគ្នេយ៍ និងឈរនៅក្នុងចំណោមប្រទេសលើពិភពលោក ដែលសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន ធៀបនឹងចំនួនប្រជាពលរដ្ឋសរុប។

លទ្ធផលដែលកម្ពុជាសម្រេចបានលើការចាក់វ៉ាក់សាំងនេះ ក៏បានធ្វើឱ្យកម្ពុជាទទួលបាននូវស្ថានភាពល្អប្រសើរលើការគ្រប់គ្រងជំងឺកូវីដ១៩ ដោយអត្រាអ្នកឆ្លងបានធ្លាក់ចុះជាបន្តបន្ទាប់ ធ្វើឱ្យកម្ពុជាបើកនូវសកម្មភាពសង្គមបានទូលំទូលាយ និងបានធ្វើឱ្យកម្ពុជា សម្រេចបើកទទួលអ្នកទេសចរចាក់វ៉ាក់សាំងផងដែរ។

ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងនេះ មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ បានសាទរ និងអរគុណចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែតំណាងអង្គការយូនីសេហ្វ និងសុខភាពពិភពលោកនៅកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនេះផងដែរ។

តំណាងអង្គការ UNICEF ប្រចាំកម្ពុជា លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំនូវការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺមានលក្ខណៈគួរឱ្យកោតសរសើរ ហើយរាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតក្នុងកម្រិតខ្ពស់មួយដែលអាចធ្វើបែបនេះបាន គឺសម្រេចបានមុនផែនការត្រឹមរយៈពេលតែ៨ខែ»។

លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភពប្រចាំនៅកម្ពុជា បានលើកឡើងថា «ប្រទេសកម្ពុជា បានធ្វើការយ៉ាងអស្ចារ្យទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅក្នុងការផ្តល់តម្លៃរបស់អង្គការសុខភាពពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ជាពិសេសគឺផ្តល់ទៅដល់ក្រុមងាយរងគ្រោះ ព្រមទាំងក្រុមការងារនៅជួរមុខ»។

លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានមើលឃើញថា ភាពជោគជ័យរបស់កម្ពុជា ឈរលើកត្តាសំខាន់ៗចំនួន៤ រួមមាន៖ ១៖ ការសម្រេចចិត្តមួយរបស់ថ្នាក់នាំរាជរដ្ឋាភិបាលកម្ពុជា ដ៏ត្រឹមត្រូវក្នុងការបញ្ជាទិញ ការធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ, ២៖ ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសស្រាក់សស្រាំពីគណៈកម្មការជាច្រើន ដែលចូលរួមធ្វើការងារនេះ, ៣៖ ការចូលរួមរបស់សាធារណជន គឺប្រជាពលរដ្ឋកម្ពុជាភាគច្រើនមានការយល់ដឹងពីជំងឺកូវីដ១៩ ហើយចូលរួមសស្រាក់ស្រាំក្នុងការទទួលយកវ៉ាក់សាំងខុសពីបណ្តាប្រទេសមួយចំនួន និងចំណុចទី៤៖ គឺសាមគ្គីភាពរវាងដៃគូលក្ខណៈអន្តរជាតិមានដូចជា WHO អង្គការ UNICEF ជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.