ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

នោះ! ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ស្រវឹងស្រា អុកឡុកពិធី ក្នុងសាលាខេត្ត

នោះ! ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ស្រវឹងស្រា អុកឡុកពិធី ក្នុងសាលាខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តកំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យឃើញថា ទង្វើ កាលពីល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាព អុកឡុកអង្គពិធី របស់លោក បានបង្ហាញពីភាពមិនសមរម្យ ធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងបានធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។

ពាក់ព័ន្ធនិងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ុម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួនដូចខាងក្រោម៖
១ .ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត។

២. ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ។

៣. ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

៤ .ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក

៥ .ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់។

៦ .គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាក ត្រូវមានការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាលខេត្ត។

៧. រដ្ឋបាលខេត្ត នឹងផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល២ ឆ្នាំដូចគ្នា។

ទទួលបានលិខិតព្រមាននេះ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមាន កំហុសលើកក្រោយទៀត ។

ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តនឹងមានវិធានការ តាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ដោយមិនមានការ យោគយល់ទៀតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.