ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

អភិបាលខេត្តកំពត ស្នើឱ្យអាជ្ញាធរទាំងអស់ ត្រូវផ្តល់សេវាផ្សេងៗជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីសំដៅឆ្លើយនឹងតបតម្រូវការ

អភិបាលខេត្តកំពត ស្នើឱ្យអាជ្ញាធរទាំងអស់ ត្រូវផ្តល់សេវាផ្សេងៗជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីសំដៅឆ្លើយនឹងតបតម្រូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំំពត)៖ លោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានស្នើដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុង និងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើខ្លួនជាអ្នកបម្រើពលរដ្ឋផ្តល់នូវសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស សំដៅឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋទូទៅ និងរក្សាបាននូវភាពថ្លៃថ្នូរ មានតម្លាភាព សមធម៌ គុណធម៌ និងត្រូវមានទំនួលខុសត្រូវខ្ពស់ រក្សាការពារប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត។

ការស្នើបែបនេះរបស់លោក ម៉ៅ ធនិន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំអង្គវេទិកាដោះស្រាយជម្លោះដីត្រពាំងបបុស ស្ថិតនៅភូមិ ត្នាមគូរ ឃុំអង្គសុភី ស្រុកកំពុងត្រាច នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ នៅទីតាំងបរិវេណត្រពាំងបបុស ចំណុចភូមិ ឃុំខាងលើ។

នាឱកាសនោះដែរ លោក ម៉ៅ ធនិន បានបន្តថា ក្នុងភាពជាអ្នកដឹកនាំ មិនថាមេភូមិ មេឃុំ គឺមានតួនាទីដូចជាឱពុកម្តាយ ជាចាស់ទុំ ជាអាណាព្យាបាលរបស់ពលរដ្ឋ ក្រៅពីការមើលថែ ក៏ត្រូវជួយណែនាំអប់រំ ដល់កូនចៅឱ្យបានល្អ ព្រោះពេលខ្លះ កូនៗឈ្លោះគ្នា មិនមែនព្រោះពួកគេអាក្រក់ទេ ប៉ុន្តែដោយសារឱពុកម្តាយប្រដៅអប់រំកូនមិនទាន់បានល្អ។

លោក ម៉ៅ ធនិន បានបន្ថែមថា យ៉ាងណាមិញជម្លោះពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏ដូច្នេះដែរ ដូច្នេះមេភូមិ មេឃុំ អភិបាលស្រុក ត្រូវធ្វើខ្លួនជាអណាព្យាបាលដ៏ល្អ ត្រូវរក្សាភាពថ្លៃថ្នូរ កុំដើម្បីតែប្រាក់ ឬប្រយោជន៍បុគ្គល ធ្វើឱ្យប្រជពលរដ្ឋរងទឹកភ្នែក ឬជួបការលំបាកឱ្យសោះ ជាក់ស្តែងក្នុងករណីជម្លោះដីត្រពាំងនេះ រូបលោកមិនចង់ឃើញអ្នកណាម្នាក់រងគ្រោះនោះទេ ដើម្បីភាពយុត្តិធម៌ទាំងសង្ខាងរវាងប្រជាពលរដ្ឋ ប្រមាណ ៣ភូមិដែលបានទាមទាសុំឱ្យទុកត្រពាំងបបុសខាងលើជាសម្បត្តិសាធារណៈបម្រើប្រយោជន៍រួម និងក្រុមគ្រួសារមេភូមិដែលបានអះអាងថាជាម្ចាស់ត្រពាំង បានទិញកាលពីជាង២០ឆ្នាំមុន តម្លៃជាង៨ជីមាស ហើយមានការទទួលស្គាល់ពីលោកមេឃុំផងនោះ គឺរូបលោកជាអភិបាលខេត្ត មានយន្តការដោះស្រាយ ២ករណី៖

*ទី១៖ រដ្ឋបាលខេត្តនឹងចេញសងថ្លៃខាតបង់ទាំងអស់ដល់ភាគី អ្នកដែលបានទិញដីត្រពាំង។
*ទី២៖ យកត្រពាំងនេះមកវិញ ទុកជាសម្បត្តិរដ្ឋប្រើប្រាស់បម្រើប្រយោជន៍សហគមន៍។

ក្រោយពីបានបញ្ចប់នូវវេទិកាសាធារណៈខាងលើរួចមក លោកអភិបាលខេត្ត ម៉ៅ ធនិន ក៏បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារកំពង់ត្រាច ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទទួលយកនូវសំណូមពរ និងបញ្ហាផ្សេងៗរបស់អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ។

ក្នុងដំណើរនៃការចុះពិនិត្យ និងសំណេះសំណាលនេះ លោកអភិបាលខេត្តកំពត បានទទួលយកនូវសំណូមពររបស់អាជីវករ និងប្រជាពលរដ្ឋ ដោយផ្តល់ជូននូវថវិកា សម្រាប់ស្តារប្រព័ន្ធលូ ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយ និងជន់លិចពេលមានភ្លៀងធ្លាក់មកម្តងៗ។

ទន្ទឹមនេះលោកអភិបាលខេត្ត បានជំរុញដល់ប្រធានផ្សារកំពង់ត្រាច ត្រូវរៀបចំឱ្យបានឆាប់បំផុត ក្នុងការស្តារប្រព័ន្ធលូរនេះ។ ចំពោះប្រធានផ្សារកំពង់ត្រាច ក៏បានសន្យាថា ដំណើរការស្តារប្រព័ន្ធលូ នឹងចាប់ធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.