ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ព្រែកត្នោតជាង៨០០គ្រួសារ នៅខណ្ឌដង្កោ ទទួលបានព្រះរាជអំណោយពីសម្តេចម៉ែ

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ព្រែកត្នោតជាង៨០០គ្រួសារ នៅខណ្ឌដង្កោ ទទួលបានព្រះរាជអំណោយពីសម្តេចម៉ែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត ចំនួន៨៣៧គ្រួសារ ត្រូវបានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះរាជទានព្រះរាជអំណោយជូន ដើម្បីសម្រាលការលំបាកជូនពួកគាត់ក្នុងគ្រាដ៏លំបាកនេះ។

ពីធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ឆ្នាំនេះដោយសារការប្រែប្រួលអាកាសធាតុគួបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។

ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរ ជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិចំនួន៤ ក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង បានបន្តហូរជន់លិចក្នុងភូមិចំនួន៤ ផ្សេងទៀត នៃសង្កាត់ទៀន ព្រមទាំងបណ្តាភូមិ នៃសង្កាត់មួយចំនួនទៀត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអភិបាលរាជធានីបន្តថា ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្ដល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទីកន្លែងស្នាក់នៅបណ្តោះអាសន្នសមរម្យ ពោលគឺមិនមានប្រជាពលរដ្ឋណាមួយរងគ្រោះ ដល់អាយុជីវិតឡើយ។

លោក ឃួង ស្រេង បញ្ជាក់ទៀតថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈសម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្តី បានព្រះរាជទានព្រះរាជអំណោយមនុស្សធម៌ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៨៣៧គ្រួសារ ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ក្នុងនោះសង្កាត់គងនយ មានចំនួន ៤៩១គ្រួសារ និងសង្កាត់ទៀន មានចំនួន៣៤៦គ្រួសារ។

អភិបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ និងព្រះព្រហ្មវិហារធម៌ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ ពីព្រះទ័យទុកដាក់ខ្ពស់បំផុតអស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ របស់សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ ដើម្បីដោះស្រាយ និងសម្រាលការលំបាកប្រជារាស្ត្ររបស់ព្រះអង្គ នៅគ្រប់ដំណាក់កាលទាំងអស់។

ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បានមានប្រសាសន៍លើកឡើងថា ក្រោយពីទទួលបានព័ត៌មានពីការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដោយទឹកជំនន់ព្រែកត្នោតនេះ និងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានចាត់ឱ្យសម្ដេចនាំយកព្រះរាជអំណោយមនុស្សធម៌នេះ មកចែកជូនបងប្អូនប្រជាពរដ្ឋ ចំនួន៨៣៧គ្រួសារនៅក្នុងខណ្ឌដង្កោនេះតែម្តង។

សម្ដេចចៅហ្វាវាំង បានថ្លែងបន្តទៀតថា ព្រះរាជអំណោយរបស់សម្ដេចម៉ែ ត្រូវប្រគល់ឲ្យបងប្អូនប្រជាពលរដ្ឋទាំង៨៣៧ គ្រួសារនេះ ក្នុងមួយគ្រួសារៗ ទទួលបានអាវយឺតមួយ អង្ករ ៥០គីឡូក្រាម ម៉ាស១០បន្ទះ មី១កេស ត្រីខ ១០កំប៉ុង តង់១ ឃីតមួយកញ្ចប់ (ដែលក្នុងឃីតនេះ មានភួយ១ ក្រម៉ា១ មុង១)និងថវិកាចំនួន៤សែនរៀល។

នៅក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសអនុវត្តឲ្យបាន «៣កុំ និង៣ការពារ» ដើម្បីយើងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.